ដំបូងគេបង្អស់ក្នុងឆ្នាំ២០២៥នេះ!! កក់ជិះ TADA មានធានារ៉ាប់រង រហូតដល់ ២.៥០០​ ដុល្លារ!
Daneth MechJANUARY 5 2025

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥៖ ឈានចូលឆ្នាំ២០២៥ភ្លាម ក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD បានសម្រេចផ្តល់ជូន ដៃគូបើកបរ និង អ្នកដំណើរ របស់ខ្លួននូវ ការធានារ៉ាប់រង ចំពោះគ្រោះថ្នាក់នៅលើដងផ្លូវជាយថាហេតុ រៀងរាល់ការធ្វើដំណើរទាំងអស់ ជាមួយកម្មវិធី TADA ដែលការផ្តល់ជូននេះ បាននឹងកំពុងទទួលបានការសាទរយ៉ាងច្រើន ពីសំណាក់ ដៃគូបើកបររបស់ TADA ក៏ដូចជាអ្នកដំណើរ ដែលកំពុងប្រើប្រាស់កម្មវិធីកក់ហៅមធ្យោបាយធ្វើដំណើរ នេះផងដែរ។

យោងតាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD​ ធានារ៉ាប់រងនេះ ត្រូវបានដាក់ឱ្យដំណើរការ ​ចាប់ពី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះតទៅ ដែលលក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានការធានារ៉ាប់រងនោះ គឺសម្រាប់តែដៃគូបើកបរ និងអ្នកដំណើរ  ដែលបានចុះឈ្មោះ ប្រើប្រាស់កម្មវិធី TADA តែប៉ុណ្ណោះ។ ក្នុងនោះផងដែរ កម្រិតសំណងទូទាត់  អាចទទួលបានរហូតដល់ ២.៥០០ ដុល្លារអាមេរិក ក្នុងមួយករណី ដែលសំណងនេះ គឺផ្តល់ជូនទាំង អ្នកបើកបរ និង អ្នកដំណើរ របស់ខ្លួន។

នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន TADA លោក ទី លីមកុសល បានមានប្រសាសន៍ ឱ្យដឹងថា “ដើម្បីបង្កើនភាពកក់ក្ដៅ ក៏ដូចជាទំនុកចិត្ត ជាមួយសេវាកម្មធ្វើដំណើរដ៏ល្អឥតខ្ចោះ  ក្រុមហ៊ុន TADA បានកំណត់នូវស្តង់ដារសុវត្ថិភាព ក្នុងការធ្វើដំណើរមួយកម្រិតទៀត  តាមរយៈការផ្តល់ធានារ៉ាប់រង ដ៏ពិសេសដំបូងគេនេះ សម្រាប់ដៃគូបើកបរ និងអ្នកដំណើរគ្រប់គ្នា ដើម្បីអោយការធ្វើដំណើរកាន់តែមាន សុវត្ថិភាព ទំនុកចិត្តខ្ពស់ និងមានផាសុកភាព”។ លោកបានបន្តទៀតថា “ជាមួយនឹងការប្ដេជ្ញាចិត្ត ដ៏មោះមុត និងបេសកកម្មដ៏ខ្លាំងក្លា ក្រុមហ៊ុន TADA តែងតែកែច្នៃ ពង្រឹង និងពង្រីកវិសាលភាពសេវាកម្ម ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យមានប្រជាប្រិយភាព ជាបន្តបន្ទាប់ឥតឈប់ឈរ”។ 

Photo 2025 01 05 10 38 57

គូសបញ្ជាក់ផងដែរថា ការផ្តល់ជូននូវធានារ៉ាប់រងលើការធ្វើដំណើរនេះ កាន់តែធ្វើឱ្យ TADA មានភាព លេចធ្លោ និងជាក្រុមហ៊ុនកក់ហៅយានជំនិះដំបូងគេបង្អស់ក្នុងឆ្នាំ២០២៥  ដែលបានយកចិត្តទុកដាក់ និងបង្កើនទំនុកចិត្តយ៉ាងខ្លាំង ចំពោះអ្នកដំណើរ និងអ្នកបើកបរ ដែលកំពុងប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងបន្តជំរុញអោយវិស័យនៃការផ្តល់សេវាកម្មធ្វើដំណើរ កាន់តែមានសុវត្ថិភាព ផាសុកភាព និងមានទំនុកចិត្តពីអ្នកដំណើរទាំងអស់។

ក្នុងបរិបទនៃការអភិវឌ្ឍទៅមុខឥតឈប់ឈរ​របស់បច្ចេកវិទ្យា អ្នកដំណើរតែងតែស្វែងរកអ្វីដែលថ្មី និង សន្សំសំចៃ តែត្រូវមានគុណភាព និងសុវត្ថិភាព ដូចនេះក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD បានណែនាំនូវសេវាកម្ម កក់ហៅយានជំនិះដែលល្អ ទាន់សម័យ ប្រកបដោយទំនុកចិត្ត និង សន្សំសំចៃ ដែលអាចជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នកគ្រប់គ្នា។ ជាពិសេសគឺការទទួលយក បទពិសោធន៍ថ្មី នៃការធ្វើដំណើរ ដែលមានការការពារខ្ពស់ និងមានភាពកក់ក្តៅបំផុត ដោយមិនមាន ការចំណាយប្រាក់បន្ថែមអ្វីឡើយ។

ទាញយកកម្មវិធី TADA ប្រើប្រាស់ឥឡូវនេះទាំងអស់គ្នា! https://tada-rider.app.link/EfiodWETpBb 

Photo 2025 01 05 10 38 58

អំពី TADA

TADA បានពង្រីកវិសាលភាព នៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗចំនួន ៤ទៀត មានដូចជា សៀមរាប ព្រះសីហនុ កំពត និងកែប ហើយនឹងបន្តពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយនៅតាមបណ្តាខេត្តជាច្រើន ទៀត នាពេលអនាគតឆាប់ៗខាងមុខនេះ។

គួរកត់សម្គាល់ថា ចាប់តាំងពីក្រុមហ៊ុន TADA បានប្រឡូកចូលក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ២០១៩មក ក្រុមហ៊ុនបានធ្វើប្រតិបត្តិការ​ទៅលើសេវាកម្មកក់ហៅមធ្យោបាយធ្វើដំណើរ និងអាចទាក់ទាញអ្នក ប្រើប្រាស់ជាច្រើនម៉ឺននាក់ ដែលនេះក៏ជាផ្នែកមួយក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា បានមួយ ចំណែកផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ https://www.facebook.com/TADAKHM

MVL TADA (CAMBODIA) CO., LTD  

អាសយដ្ឋាន ៖ ផ្ទះលេខ៩៣បេ ផ្លូវ590 ភូមិទី13 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ

លេខទូរសព្ទទំនាក់ទំនង ៖ 081 987 657 / 061 987 658

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia