បានថ្លៃជាង YouTube! តោះមកដឹងលក្ខខណ្ឌ៤ តម្រូវឱ្យអ្នកលេង TikTok អាចរកលុយបាន
នារី AUTODECEMBER 17 2023492 views

បណ្ដាញសង្គម Tik Tok ត្រូវបានគេចាត់ទុកថាជាបណ្ដាញសង្គមវ័យក្មេងមួយ ប៉ុន្តែទទួលបាននូវភាពរីកចម្រើនលឿនរហ័សគួរឱ្យកត់សម្គាល់ដូចផ្លេកបន្ទោរអ៊ីចឹងដែរ។ គិតត្រឹមឆ្នាំ២០២៣នេះ បណ្ដាញសង្គមមួយនេះ មានអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ទៅជាង១ពាន់លាននាក់ និងត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនសរុបខ្ទង់ ៧៥ពាន់លាន ។ ជាមួយគ្នានេះ TikTok ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួនអាចរកប្រាក់ចំណូលបានកាន់តែច្រើន ខណៈដែលមានតម្លៃថ្លៃជាង YouTube រាប់ដង។

B6989331 7907 4ead Af0b Feafc09b87f9

យោងតាមការផុសលើផេកផ្លូវការរបស់លោក Austin Armstrong ដែលត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃ Socialty Pro & Syllaby (អ្នកជំនាញវីដេអូ) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា TikTok មានវិធីថ្មីសម្រាប់អ្នករកលុយ! វាត្រូវបានគេហៅថា "Creativity Program Beta" ហើយវាជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយ YouTub​e។ លើសពីនេះក្រុមហ៊ុន Tik Tok ហ៊ានឱ្យលុយអតថិជនខ្លួនរហូតដល់ទៅ ០.៩៩ដុល្លារចំពោះវីដេអូចាប់ពី១នាទីឡើង ខណៈ YouTub​e ហ៊ានឱ្យត្រឹមតែ០.០៧តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរសម្រាប់លក្ខខណ្ឌដើម្បីអាចរកលុយបានមានដូចជា៖

១. ត្រូវមានគណនី Tik Tokមួយ និងផុសវីដេអូឱ្យបានទៀតទាត់

២.​ ត្រូវមានអ្នក Followers ចាប់ពី ១០០០០ ឡើងទៅ

៣​. មានអ្នកមើលយ៉ាងហោចណាស់ ១០ម៉ឺនដងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយ

៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Tik Tok​ បាន

Def2a534 30e2 4f1e A92c 75e3bc82d55b

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia