ស្រ្តីចិន៣រូបនេះ ផលិតវីដេអូ មិនខ្វះអ្នកមើល ខណៈអ្នក Subscribers ឆាណែល YouTube ជាង១០លា.ននាក់
Srey NuthFEBRUARY 29 20241.2 K views

បច្ចុប្បន្ននេះមានអ្នកផលិតមាតិការច្រើនមែនទែននៅតាមបណ្ដាញសង្គមនានា មិនថាជាវីដេអូបែបដំណើរកម្សាន្ត វីដេអូបែបអប់រំ​ និង វីដេអូបែបកំប្លែងជាដើម។ ហើយមួយរយៈចុងក្រោយនេះយើងឃើញថាការបង្កើតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គមក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ 

 

ជាក់ស្ដែងបើក្រឡេកមកមើលស្រ្តីជនជាតិចិន៣ រូបនេះវិញ ពួកគេអាចទាញអ្នកមើលរាប់លាននាក់ ក៏ព្រោះតែមានគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខម្ហូបថ្មីៗ ដែលពេលខ្លះអ្នកទស្សនាមិនដែលជួប មិនដែលប្រទះពីមុនមកនោះទេ។

 

១. កញ្ញា Liziqi   

 

Photo 2024 02 29 12 27 33

 

បងប្អូនភាគច្រើនប្រាកដជាស្គាល់គាត់ Liziqi ជាតារា YouTube ចិនដ៏ល្បីឈ្មោះម្នាក់ នាងត្រូវបានគេស្គាល់តាមរយៈការធ្វើវីដេអូបង្ហាញពីជីវិតរស់នៅតាមទីជនបទ ស្រុកស្រែចម្ការ ហើយតាមរយៈការធ្វើវីដេអូរបស់គាត់ បានធ្វើឲ្យមនុស្សជុំវិញពិភពលោកបានស្គាល់ពីវប្បធម៌នៃការរស់នៅរបស់ប្រទេសចិនបានកាន់តែច្រើនផងដែរ។ ហើយបច្ចុប្បន្នគាត់មានចំនួនអ្នក Subscribe ១៨.៣ លាននាក់ ។

 

Liziqi បានចាប់ផ្តើមចូលធ្វើវីដេអូចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយការធ្វើវីដេអូរបស់គាត់បានបង្ហាញពីអត្តសញ្ញាណការរស់នៅតាមទីជនបទរបស់ប្រទេសចិនទៅកាន់ពិភពលោក ហើយតាមរយៈការធ្វើវីដេអូនេះ បានជួយឱ្យ Liziqi រកលុយបានរាប់លានដុល្លារ រហូតក្លាយជាសេដ្ឋិនី YouTube ដល់ល្បីឈ្មោះប្រចាំប្រទេសចិនថែមទៀតផង។ គួរជម្រាបផងដែរថា កញ្ញា Liziqi បានមុខនៅលើ Channel ហើយឈប់ចេញវីដេអូដូចមុនទៀត ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់នាងកន្លងមកហាក់មានភាពងើយឆ្ងល់ជាខ្លាំង ថាតើនាងមានបញ្ហាអ្វីទើបមិនចេញវីដេអូ។

 

២. កញ្ញា Dianxi Xiaoge

 

Photo 2024 02 29 13 21 04

 

Dianxi Xiaoge គឺជាអ្នកផលិតមាតិការធ្វើម្ហូបដ៏ល្បីម្នាក់នៅខេត្ត Yunnan ប្រទេសចិន​។ ដោយបច្ចុប្បន្ន នៅក្នុងYouTube Chanel  របស់គាត់មានSubscribe  រហូតដល់ទៅ១០.៧លាននាក់ឯណ្ណោះ។ ​

 

អ្វីដែលជាចំណុចទាក់ទាញនៅក្នុងវីដេអូរបស់គាត់គឺការបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់ប្រជាជនដែលរស់នៅភាគខាងលិចប្រទេសចិន គឺជាការបង្ហាញពីទេសភាព  វប្បធម៌នៃការរស់នៅ​ ការស្លៀកពាក់ ក៏ដូចជាមុខម្ហូបប្លែកៗដែលយើងមិនធ្លាប់មានឃើញពីមុនមក។​ អ្វីដែលធ្វើឲ្យអ្នកមើលកាន់តែចាប់អារម្មណ៍ គឺគាត់តែងតែរិះរកម្ហូបថ្មីៗ ដែលធ្វើឡើងពីបន្លែបន្លុក ត្រីសាច់ដែលនៅជុំវិញភូមិរបស់គាត់តែម្ដង។ បើមិនអីចឹងទេ គាត់តែងរុករកនៅតាមស្រែ តាមបឹង លើភ្នំ ដើម្បីយកមកធ្វើជាម្ហូបប្រចាំថ្ងៃ អមដោយទេសភាពដ៏ស្រស់ត្រកាល។

 

៣. កញ្ញា Ms Yeah

 

Photo 2024 02 29 13 20 42

 

បងប្អូនប្រហែលជាបានស្គាល់គាត់ខ្លះៗហើយ គាត់ក៏ជាអ្នកផលិតមាតិការធ្វើម្ហូបដ៏ល្បីម្នាក់នៅក្នុងប្រទេសចិនដែរ។ គ្រប់វីដេអូរបស់គាត់តែងតែប្លែកភ្នែកជានិច្ច គឺជាការផលិតមាតិការធ្វើម្ហូបនៅក្នុងការិយាល័យធ្វើការរបស់គាត់ ។ បច្ចុប្បន្នគាត់មានអ្នក Subscribe រហូតដល់ទៅ ១៣.៧លាននាក់។

 

អ្វីដែលធ្វើឲ្យអ្នកមើលចូលចិត្តគាត់គឺភាពប៉ិនប្រសព្វការច្នៃប្រឌិត ដោយប្រើប្រាស់សម្ភារៈក្នុងការិយាល័យធ្វើការរបស់គាត់​មកធ្វើម្ហូប មិនតែប៉ុណ្ណោះរាល់មុខម្ហូបរបស់គាត់សុទ្ធខុសនិង ប្លែកៗពីគ្នាទាំងអស់។ បងប្អូនប្រហែលជាធ្លាប់ឆ្ងល់ថារាល់វីដេអូរបស់គាត់ភាគច្រើនគឺមិនដែលបានលឺសម្លេងគាត់និយាយនោះទេ។ ហើយចំពោះមូលហេតុ ដែលគាត់មិននិយាយក៏ព្រោះតែគាត់ចង់ ឲ្យអ្នកមើលផ្ដោយទៅលើទិដ្ឋភាពដែល DIY នៅក្នុងវីដេអូ ក៏ដូចជារូបមន្តនៃការធ្វើម្ហូបរបស់គាត់ផងដែរ៕​​

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia