កសាងចំណូល៣ផ្លូវ! មានចំណូល៣ប្រភេទនេះ អ្នកនឹងមានលំហូរសាច់ប្រាក់អាចបង្កើនទ្រព្យជាលំដាប់
Toeuy HongSEPTEMBER 18 20231.8 K views

 គេថាបើចង់មានបានត្រូវបង្កើតប្រភពចំណូលឲ្យបានច្រើនផ្លូវទើបយើងងាយនឹងកសាងទ្រព្យជាលំដាប់។ ជាក់ស្ដែងបើយើងជាអ្នកធ្វើការស៊ីប្រាក់ខែគេ ហើយរកលុយបានមិនចេះចាត់ចែងសន្សំនិងវិនិយោគដើម្បីកសាងប្រភពចំណូលពីការវិនិយោគទេនោះ​ អ្នកមិនអាចកសាងភាពមានបានក្នុងជីវិតឡើយ។

 

ទាក់ទងនឹងចំណូលនេះដែរ ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកពីប្រភពចំណូលចំនួន៣ប្រភេទ ហើយបើអ្នកអាចកសាងប្រភពចំណូលទាំង៣នេះបាននោះ អ្នកនឹងមានលំហូរសាច់ប្រាក់ អាចវិនិយោគបង្កើនទ្រព្យរបស់អ្នកជាលំដាប់។

 

. ចំណូលប្រចាំថ្ងៃ

 ចំណូលប្រចាំថ្ងៃនេះគឺអ្នកអាចកសាងវាបានតាមរយៈការការប្រកបអាជីវកម្មផ្ទាល់ខ្លួនដូចជាលក់ផលិតផល ទំនិញនិងសេវាកម្មផ្សេងៗជាដើម។ ឧទាហរណ៍ជាក់ស្ដែងបើអ្នកបើកហាងលក់បាយមានអតិថិជនចូលរាល់ថ្ងៃ នោះ​អ្នកនឹងទទួលបានចំណូលប្រចាំថ្ងៃពីការលក់បាយ ហើយចំណូលនេះវាក៏អាចផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃសរបស់អ្នកបាន។ ជាពិសេសចំណូលនេះអ្នកក៏អាចចាត់ចែងសន្សំនិងវិនិយោគដើម្បីបង្កើនទ្រព្យផងដែរ។

 

. ចំណូលប្រចាំខែ

ក្រៅពីចំណូលប្រចាំថ្ងៃ អ្នកក៏អាចកសាងប្រភពចំណូលប្រចាំខែបានដែរ។ ចំណូលប្រចាំខែនេះមានដូចជាចំណូលប្រាក់ខែ ចំណូលដែលបានពីការដាក់ជួលអចលនទ្រព្យដូចជា ដី ផ្ទះ ខុនដូនិងអគារពាណិជ្ជកម្មផ្សេងៗទៀត។ ចំណូលប្រចាំខែនខ្លះ បើអ្នកអាចកសាងបានគឺអ្នកមិនចាំបាច់ចំណាយពេលវេលាច្រើនឡើង។ ជាក់ស្ដែងបើអ្នកមានផ្ទះដាក់ជួលនោះអ្នកនឹងអាចបង្កើតចំណូលប្រចាំខែពីដាក់ជួលផ្ទះរបស់អ្នកបាន។

 

. ចំណូលប្រចាំឆ្នាំ

 ចំណូលប្រចាំឆ្នាំភាគច្រើនកើតចេញពីការវិនិយោគទៅលើទ្រព្យផ្សេងៗដូចជាអចលនទ្រព្យ ការប្រាក់សន្សំនៅធនាគារ និងចំណូលពីការវិនិយោគលើផ្សារភាគហ៊ុនជាដើម។ ចំណូលប្រចាំឆ្នាំគឺត្រូវបានគេចាត់ទុកជាចំណូលអកម្មព្រោះអ្នកមិនចាំបាច់ធ្វើសកម្មភាពនិងចំណាយពេលវេលាក៏អ្នកនៅតែបានចំណូលដែរ។ ឧទាហរណ៍បើអ្នកវិនិយោគទិញភាគហ៊ុនធនាគារ អេស៊ីលីដានៅលើផ្សារភាគហ៊ុនកម្ពុជា អ្នកក្លាយជាម្ចាស់ធនាគារ អេស៊ីលីដា ហើយពេលអេស៊ីលីដារកស៊ីចំណេញ អ្នកក៏ទទួលបានផលចំណេញតាមរយៈភាគលាភ។ ចង់ចេះវិនិយោគលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

សរុបមកចំណូលទាំង៣ប្រភេទនេះជាប្រភេទចំណូលដែលអ្នកគួរព្យាយាមកសាងវាបាននោះ អ្នកនឹងមានលំហូរសាច់ប្រាក់ជាប្រចាំដែលជួយការពារអ្នកចៀសផុសពីបញ្ហាលុយកាក់ក្នុងការរស់នៅ។ ជាពិសេសប្រភពចំណូលទាំង៣នេះនឹងធ្វើឲ្យអ្នកមានលំហូរសាច់ប្រាក់ជាប្រចាំសម្រាប់យកទៅវិនិយោគបង្កើនទ្រព្យ ធ្វើឲ្យអ្នកសល់លុយ សល់ទ្រព្យកាន់តែច្រើន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia