បន្ទាប់ពីសាងសង់ផ្លូវល្បឿនលឿនរួចរាល់ហើយនោះ ខេត្តព្រះសីហនុនិងក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគកាន់តែខ្លាំង។ ខណៈថ្មីៗមានក្រុមហ៊ុនធំៗមួយចំនួនកំពុងកំពុងសម្លឹងមើលខេត្ដមួយនេះមិនដាក់ភ្នែក។ ជាក់មានក្រុមហ៊ុនបានសម្រេចបោះទុនវិនិយោគសរុបជិត ២០ លានដុល្លារ ដើម្បីសាង់សង់រោងចក្រក្នុងមួយនេះ ខណៈគម្រោងនេះក៏នឹងបង្កើតឱកាសការងារជាច្រើនកន្លែងផងដែរ។
បើតាមការចេញផ្សាយរបស់ ក្រុមព្រឹក្សាអភិវឌ្ឍកម្ពុជាបានឱ្យដឹងនាថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២ នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. ក្រុមហ៊ុន “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២. ក្រុមហ៊ុន “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៦,៦ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៣. ក្រុមហ៊ុន “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនះ