ក្រុមហ៊ុនធំ៣ត្រូវបាន CDC អនុញ្ញាតឲ្យវិនិយោគនៅខេត្ដ ២ នេះ ខណៈបង្កើតឱកាសការងារជាង ៦ ពាន់កន្លែង
Bunthoeun KoemFEBRUARY 22 20233.3 K views

ជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដតាកែវ និងខេត្ដកំពង់ស្ពឺ ខណៈនៅមុននេះបន្ដិច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC អនុម័តឲ្យក្រុមហ៊ុនធំៗចំនួន ៣ បោះទុនវិនិយោគបង្កើតរោងចក្រ ដែលមានទុនវិនិយោគជិត ២០ លានដុល្លារ។ ហើយក្នុងនោះក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង ៦ ពាន់នាក់ផងដែរ។

យោងតាមការចុះផ្សាយពី CDC នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធនៅក្នុងការវិនិយោគទាំង ៣ ខាងលើនោះរួមមាន៖

១. ក្រុមហ៊ុន “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.២៥៨កន្លែង។

២. ក្រុមហ៊ុន “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។

៣. ក្រុមហ៊ុន “SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៨កន្លែង៕

អត្ថបទ៖ កឹម ប៊ុនធឿន

332699888 740173021041586 7176469494358902087 N

332896908 2511827745637542 1369014274918411532 N

332480441 1773425679722056 6049438412175445014 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia