មែនទែនទៅ នាពេលបច្ចុប្បននេះការរៀនភាសាបន្ថែមពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះបន្ទាប់ពីភាសាអង់គ្លេសគឺភាសាចិនក៏សំខាន់ខ្លាំងដែរ ដូច្នេះបើយើងចេះអង់គ្លេសស្ទាត់ខ្លះហើយ ក៏គួរតែមករៀនភាសាចិនតាមវេបសាយ៤ និង App ៣ នេះបានមានបង្រៀនចិនតាំងពីកម្រិតដំបូងដោយឥតគិតថ្លៃ
១. ChinesePod ៖ វេបសាយមួយនេះដែរ គឺល្អបំផុតសម្រាប់បងប្អូនដែលធ្លាប់ចេះចិនខ្លះៗហើយ ប៉ុន្តែចង់រៀនបន្ថែមទៀតនៅផ្ទះដោយខ្លួនឯងគឺអាចរៀនបាន ព្រោះវេបសាយនេះផ្តោតខ្លាំងទៅលើការស្តាប់ និងការសន្ទនាផងដែរ។
២.Yoyo Chinese ៖ ចំពោះវេបសាយនេះ គឺមានមេរៀនវីដេអូដ៏ច្រើន សម្រាប់អ្នកចង់ចាប់ផ្តើមរៀនចិនជាលើកដំបូង និងអ្នកដែលចង់សិក្សាកម្រិតមធ្យមអាចរៀនតាមរយៈវេបសាយមួយនេះបានព្រោះមានបង្រៀនផ្តោតលើភាសាចិន និងការលើកដាក់សម្លេងផងដែរ។
៣.Everday Chinese ៖ គឺវេបសាយមួយដែលផ្តោតសំខាន់ទៅលើការបង្រៀនឃ្លានិងពាក្យជាភាសាចិនជារៀងរាល់ថ្ងៃដែលអ្នកអាចរៀនពាក្យ ប្រយោគនិងការបញ្ចេញសំឡេង បានទោះមិនធ្លាប់មានប្រវត្តិរៀនភាសាចិនសោះ ជាមួយនឹងគ្រូចិនកុកងឺតែម្តង។
៤. Duolingo៖ ចំណុចល្អរបស់ App Duolingo គឺល្អសម្រាប់អ្នកដែលទើបចាប់ផ្ដើមរៀនភាសាចិនដោយក្នុងនោះមានមេរៀនសប្បាយៗនិងអាចអនុវត្តជាច្រើនផងដែរ។
៥. HelloChinese៖ App HelloChinese គឺជាApp លេខមួយសម្រាប់រៀនភាសាចិននៅតាមអនឡាញ។ App នេះអ្នកអាចរៀនភាសាចិនបានច្រើនទម្រង់ដូចជា រៀនអាន រៀនសរសេរ រៀននិយាយ រៀនពាក្យនិងរៀនវេយ្យករណ៍ជាដើម។
៦.ChineseSkill៖ App ChineseSkill គឺជា App ផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចង់រៀនភាសាចិនពោលគឺអ្នកអាចរៀនអាន សរសេរ ស្ដាប់និងនិយាយនៅលើApp តែមួយនេះតែម្ដង
៧.Tandem៖ App Tandem គឺជាApp ដែលអ្នកអាចរៀនភាសាបរទេសបានយ៉ាងទូលំទូលាយដែលអាចជួយអ្នកអភិវឌ្ឍនភាសាចិនតាមរយៈការឆាតនិងនិយាយចិនជាមួយមនុស្សពិតៗ។ អ្នកអាចរៀនចិនបានច្រើនទម្រង់ដូចជា សរសេរជាអក្សរក្នុងការសន្ទនា ឆាតជាសំឡេងនិងជាវីដេអូ Call ។
គួរជម្រាបផងដែរ ប្រសិនជាបងប្អូនទំនេរពីការងារចង់ពង្រឹងភាសាចិនបន្ថែមបងប្អូនអាចឆ្លៀតរៀនតាមវេបសាយនិងអេបខាងលើដែលចាបក្រហមបានរៀបរាប់ខាងលើបាន ក្រៅពីវេបសាយខាងលើក៏មានវេបសាយផ្សេងៗជាច្រើនទៀតដែលមានបង្រៀនភាសាចិនផងដែរ ដូច្នេះប្រសិនជាបងប្អូនពេញចិត្តវេបសាយមួយណាអាចរៀនពីកន្លែងនោះបានរៀនហើយកុំភ្លេចអនុវត្តន៍ផងណា៕