រួចរាន់ទៅបង់! ពន្ធដារ ប្រកាសថាសល់តែ ២ខែទៀតប៉ុណ្ណោះ អចលទ្រព្យដែលមានតម្លៃលើសចំនួននេះផុតកំណត់ហើយ
ធី ស្រីល័ក្ខAUGUST 6 2025879 views

កាលពីថ្មីៗនេះ យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ច ត្រូវមកប្រកាសនិងបង់ពន្ធលើអចលទ្រព្យប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះ ពន្ធលើអចលនទ្រព្យគឺប្រភេទពន្ធប្រចាំឆ្នាំដែលប្រមូលលើអចលទ្រព្យមានតម្លៃលើសពី ១០០លានរៀលនិងមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងក្រុងនៃបណ្តាខេត្តនានា។ ដូច្នេះម្ចាស់អចលទ្រព្យទាំងអស់សូមរួសរួនទៅបង់ករណីខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលទ្រព្យទាន់ពេលវេលានឹងទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។

គួរជម្រាបថា ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលទ្រព្យ ម្ចាស់អចលទ្រព្យអាចប្រកាសនិងបង់ប្រាក់ពន្ធលើអចលទ្រព្យបានទាំងផ្ទាល់និងអនឡាញតាមរយៈមធ្យោបាយណាមួយក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារតាមរយៈទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជកម្មដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលទ្រព្យស្ថិតនៅ៕

១១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia