កម្ពុជានឹងទិញយន្ដហោះ Boeing 737 max 8 ចំនួន ១០ គ្រឿងពីអាមេរិក ខណៈនេះជាតម្លៃដែលក្រុមហ៊ុនដាក់លក់
Bunthoeun KoemAUGUST 6 202512.9 K views

កម្ពុជានឹងទិញយន្ដហោះ Boeing 737 max 8 ចំនួន ១០ គ្រឿង ពីសហរដ្ឋអាមេរិក ហើយមានជម្រើសអាចបង្កើនទិញ ១០ គ្រឿង បន្ថែមទៀត នាពេលអនាគត ដែលនឹងអាចដឹកមកដល់កម្ពុជានៅឆ្នាំ២០៣១ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសន្នីសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

526920999 122273810348029244 5352764040220384229 N

តើរថយន្ដដ៏ប្រណិត ដែលផលិតឡើងដោយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិកនេះមានតម្លៃប៉ុន្មាននៅក្នុងមួយគ្រឿងៗ?

បើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជា​អ្នកនាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលរកស្រង់ដោយក្រសួងព័ត៌មានកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បាន​ឱ្យ​ដឹង​ថា យន្ដហោះ Boeing 737 Max 8 មានលក្ខណៈពិសេស និងសន្សំសំចៃច្រើន។ ខណៈយន្ដហោះនេះគឺប្រើប្រាស់សាំង មានសំឡេងលឺតិច និងការបំពុលបរិស្ថានមានកម្រិតទាបខ្លាំង បើប្រៀបធៀបនឹងប្រភេទយន្ដហោះផ្សេងទៀត ពិសេសការថែរក្សាក៏មានតម្លៃទាបផងដែរ។

ឯកឧត្ដមបន្ដថា យន្ដហោះBoeing 737 Max 8 ដែលកម្ពុជាគ្រោងទិញពីអាមេរិកនេះ គឺមានតម្លៃចន្លោះពី ៩០ លានដុល្លារទៅ ១២០ លានដុល្លារនៅក្នុង ១ គ្រឿង ដោយអាស្រ័យទៅលើប្រភេទ និងជម្រើសយន្ដហោះនីមួយៗ។ ហើយយន្ដហោះនេះ គឺមានកៅអីចន្លោះពី ១៦២ ទៅដល់ ២១០ អាស្រ័យលើការរៀបចំជា Business Class ឬក៏ Economic Classs និងអាចហោះហើរបានចម្ងាយជាង ៦៥០០គីឡូម៉ែត្រ។ ការហោះជិត ឬហោះឆ្ងាយអាស្រ័យលើម៉ាស៊ីន ដែលប្រភេទម៉ាស៊ីនខ្លះ អាចហោះបានឆ្ងាយជាង ៥៦០០គីឡូម៉ែត្រ។

737max Family Image in Flight Full 01

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia