ដំណឹងល្អ! កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងសេអ៊ូល ដើម្បីបង្ហាញពីផលិតផលខ្មែរ
ធី ស្រីល័ក្ខAUGUST 6 2025347 views

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈថ្មីៗនេះឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានោះដែរ ចំពោះគោលបំណង នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនកូរ៉េ។

នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ ក៏បានជួបពិភាក្សាការងារជាមួយ លោក លន សាបឿន ភារធារី និងទីប្រឹក្សាស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីអំពីគោលបំណងនៃបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ។

2

លោកភារធារី ក៏បានសម្តែងនូវទឹកចិត្ត រីករាយ និងគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល ដែលនឹងជំរុញធុរជន វិនិយោគិនកូរ៉េ ទៅធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខផងដែរ៕

1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia