មិនមែនចេះទៅទេ! Trump ប្រកាសថាប្រជាជនមកពីប្រទេស២នេះ បើចង់ទៅលេងអាមេរិកគឺត្រូវតម្កល់លុយជាង១ម៉ឺន$
Toeuy HongAUGUST 6 202511.4 K views

រដ្ឋបាលរបស់លោក Donald Trump ទើបតែចេញគោលនយោបាយថ្មីដែលតម្រូវឲ្យប្រជាជននៃប្រទេសមួយចំនួនដែលទៅលេងសហរដ្ឋអាមេរិកត្រូវតែមានបណ្ណធានាហិរញ្ញវត្ថុឬតម្កល់លុយចំនួន១៥,០០០ដុល្លារដើម្បីអាចមានសិទ្ធិទៅលេងសហរដ្ឋអាមេរិកដោយស្របច្បាប់។

បើយោងតាមការចុះផ្សាយរបស់Aljazeera បានឲ្យដឹងថាច្បាប់ថ្មីតម្រូវឲ្យភ្ញៀវទេសចរមានលុយតម្កល់មុននឹងទៅលេងសហរដ្ឋអាមេរិកនេះ ត្រូវបានដាក់ចេញគឺដើម្បីត្រួតពិនិត្យជនបរទេសដែលមកលេងនិងស្នាក់នៅអាមេរិកលើសការកំណត់ដែលមាននៅក្នុងទិដ្ឋាការ(Visa)របស់ពួកគេ។

ជាជំហានដំបូងប មានប្រទេស២ដែលអាមេរិកតម្រូវឲ្យមានបណ្ណធានាលុយ១៥០០០ដុល្លារគឺប្រទេសហ្សំប៊ីនិងប្រទេសម៉ាឡាវីខណៈប្រទេសនៅទ្វីបអាហ្វ្រិកទាំង២នេះមានអត្រាប្រជាជនដែលស្នាក់នៅលើសថ្ងៃកំណត់ខ្ពស់បំផុត។

គោលនយោបាយថ្មីក្ដីពីតម្រូវឲ្យភ្ញៀវទេសចរបរទេសមានបណ្ណធានាលុយខ្ទង់១៥០០០ដុល្លារនេះនឹងចាប់ផ្ដើមចូលជាធរមាននៅថ្ងៃទី២០ខែសីហាឆ្នាំ២០២៥នេះតទៅហើយសម្រាប់អ្នកដែលគោរពតាមច្បាប់ទិដ្ឋាការ( Visa) នឹងទទួលបានលុយតម្កល់ត្រលប់មកវិញទាំងអស់។

គួរបញ្ជាក់ផងដែរគោលការណ៍តម្រូវឲ្យមានលុយកម្កល់សម្រាប់ភ្ញៀវទេសចរឬជនបរទេសដែលទៅលេងទឹកដីអាមេរិកគឺក្នុងគោលបំណងធំដើម្បីកាត់បន្ថយការស្នាក់នៅលើសពេលកំណត់ហើយគោលការណ៍នេះគឺត្រូវបានអនុវត្តន៍ឡើងដើម្បីឆ្លើយតបនឹងផែនការបស់លោក Donald Trumpដែលបានដាក់ចេញអំឡុងខែមករាឆ្នាំ២០២៥ក្រោមគោលការណ៍” ការពារប្រជាជនអាមេរិកប្រឆាំនឹងការឈ្លានពាន”៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia