កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥
Sreymom ChaAUGUST 5 2025

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១៣។ កម្មវិធីនេះត្រូវបានអនុវត្ដជា លក្ខណៈយុទ្ធសាស្រ្ដក្នុងការគាំទ្រធុរកិច្ចថ្មី​ និងសហគ្រាសធុនតូច​ និងមធ្យម ក្នុងការអភិវឌ្ឍប្រតិបត្ដិការអាជីវកម្ម និង ពង្រឹង ឬពង្រីកលទ្ធភាពចូលទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិប្រកបដោយភាពប្រកួតប្រជែង។

Photo 2025 08 05 16 40 42

ចាប់តាំងពីឆ្នាំ ២០២០ មក កម្មវិធីនេះត្រូវបានអនុវត្តចំនួន ១២ជុំរួចមកហើយ និងបានទទួលពាក្យស្នើសុំ ពីសហគ្រាស មកពី ២៥ រាជធានី-ខេត្ត។ សហគ្រិនខ្មែរសូមលើកទឹកចិត្តសហគ្រាសដែលនៅតាមបណ្តារាជធានី-ខេត្តទាំងអស់បន្តដាក់ ពាក្យចូលរួម ជាពិសេសសហគ្រាសនៅបណ្តាខេត្ត ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន និងសហគ្រាសដែលអាច ផ្គត់ផ្គង់អាហារកម្លាំងសម្បូរជីវជាតិ ស្រួលទុកដាក់ រក្សាទុកបានយូរ ដើម្បីទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល ក្នុងការស្តារស្ថានភាពអាជីវកម្មឱ្យកាន់តែប្រសើរឡើងវិញ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា “រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បាន និងបន្ដជួយអាជីវកម្ម ជាកញ្ចប់ហិរញ្ញវត្ថុ នៅក្នុងបរិការណ៍វិបត្ដិផ្សេងៗ ដែលនេះឆ្លុះបញ្ចាំងពីការយកទុកដាក់ខ្ពស់លើវិស័យឯកជន។ ធុរកិច្ចថ្មី និងសហគ្រាសធុន តូចនិងមធ្យម គឺជាសរស្ដម្ភសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច ដែលមានភាពបត់បែនតាមតម្រូវការទីផ្សារ និងមាន កាលានុវត្តន៍ភាពខ្ពស់”។

កញ្ចប់ជំនួយនេះត្រូវបានប្រើប្រាស់ដើម្បីបង្កើនផលិតភាព តាមរយៈផលិតកម្មដែលប្រើម៉ាស៊ីន, ពង្រឹងធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ, និងពង្រីកលទ្ធភាពចូលទីផ្សារ តាមរយៈការអភិវឌ្ឍផលិតផលថ្មីៗ។

តាមរយៈគំនិតផ្តួចផ្តើមនេះ សហគ្រិនខ្មែរ សូមអញ្ជើញធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល ដាក់ពាក្យស្នើសុំជំនួយនេះ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

សហគ្រាសដែលមានចំណាប់អារម្មណ៍អាចចូលរួមដាក់ ពាក្យតាមរយៈការបំពេញកម្រងសំណួរ ក្នុងតំណភ្ជាប់នេះ៖​ https://forms.gle/vuLZzoM7dzWzpqTo6 ឬតាមរយៈ QR Code ដែលមាននៅខាងលើ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia