ត្រូវការឡានជិះបន្ទាន់ តែខ្វះលុ.យ! មកស្គាល់ធនាគារធំ៥ ផ្ដល់ក.ម្ចីទិញឡាន ការប្រា.ក់ទាប
Kan DaraAUGUST 5 20252.6 K views

ឡានបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ចាំបាច់មួយ ជាពិសេសសម្រាប់អ្នកធ្វើការផ្លូវឆ្ងាយ ឧស្សាហ៍ឡើងចុះខេត្ត ឬមានសមាជិតគ្រួសារច្រើននាក់ជាដើម។ ដូច្នេះហើយថ្ងៃនេះ Business Cambodia សូមលើកយក ធនាគារធំៗចំនួន ៥​ ដែលអាចសហការផ្ដល់កម្ចីទិញឡាន ជាមួយនឹងការប្រាក់សមរម្យ សម្រាប់អ្នកត្រូវការឡាន ប៉ុន្តែខ្វះលុយ៖

១/. ធនាគារ CIMB

- ទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃឡាន

- អត្រាការប្រាក់៖ មានការប្រកួតប្រជែង

- រយៈពេលកំណត់៖ រហូតដល់ ៧ឆ្នាំ

- លេខទំនាក់ទំនង៖ ០២៣ ៩៨៨ ៣៨៨

២/. ធនាគារ ហ្វីលីព

- អត្រាការប្រាក់៖ ១០% ដល់ ១៥%ក្នុងមួយឆ្នាំ

- រយៈពេលកំណត់៖ ចាប់ពី ១៨ខែ រហូតដល់ ៩៦ខែ

- លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨

៣/. ធនាគារ ខេប៊ី ប្រាសាក់

- ទំហំកម្ចី៖ រហូតដល់ ៥ម៉ឺនដុល្លារ ឬ ៨០% នៃតម្លៃឡាន

- អត្រាការប្រាក់៖ ត្រឹមតែ ០.៩៦% - ១.៥០% ក្នុងមួយខែ

- រយៈពេលកំណត់៖ រហូតដល់ ៨៤ខែ

- លេខទំនាក់ទំនង៖ ០៨៦ ៩៩៩ ៩១១

៤/. ធនាគារ ខេប៊ី ដេហាន

- ទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃឡាន

- អត្រាការប្រាក់៖ មានការប្រកួតប្រជែង

- រយៈពេលកំណត់៖ រហូតដល់ ៨ឆ្នាំ

- លេខទំនាក់ទំនង៖ ០២៣ ៩៩១ ៥៥៥

៥/. ធនាគារ ស្ថាបនា

- ទំហំកម្ចី៖ រហូតដល់ ៧០%នៃតម្លៃរថយន្ត

- អត្រាការប្រាក់៖ ១៨% ក្នុងមួយឆ្នាំ

- រយៈពេលកំណត់៖ រហូតដល់ ៥ឆ្នាំ (សម្រាប់យានយន្តថ្មី) និង ៤ឆ្នាំ (សម្រាប់យានយន្តមួយទឹក ឬម៉ូតូកង់បី)

- លេខទំនាក់ទំនង៖ ០២៣ / ០៨១ ៩៩៩ ០១០

សូមជម្រាបផងដែរថា បើទោះបីជាឡានថ្មី គឺជាក្ដីស្រមៃរបស់មនុស្សគ្រប់រូប ប៉ុន្តែវាក៏ជាបន្ទុកដ៏ធំមួយដែរព្រោះ អ្នកនឹងមានការចំណាយកាន់តែច្រើនជាងមុន។ ហេតុនេះមុននឹងសម្រេចចិត្តទិញឡាន សូមប្រាកដចិត្តសិនថា អ្នកត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលបន្ទុកធំមួយ និងត្រូវប្រាកដផងដែរថា អ្នកទិញដើម្បីបង្កើនទ្រព្យមិនមែនបង្កើនបំណុល៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia