អ្នកជំនាញថាអ្នកកើតចន្លោះឆ្នាំ១៩៩៧-២០១២( Gen Z) គួរធ្វើរឿង១នេះបើចង់សល់ទ្រព្យ សល់លុយ រស់នៅមិនវេទនា
Toeuy HongNOVEMBER 17 20231.6 K views

បើយោងតាមការស្ទង់មតិរបស់ធនាគារ Bank of America បានឲ្យដឹង៥៦%នៃមនុស្សកើតនៅចន្លោះឆ្នាំ១៩៩៧ដល់២០១២ឬយើងហៅម្យ៉ាងទៀតថាជំនាន់Gen Z គឺមិនមានលុយសន្សំគ្រប់គ្រាន់សម្រាប់បម្រុងទុកពេលមានអាស្នដូច្នេះពួកគាត់នឹងមានការសោកស្ដាយពេលវ័យកាន់តែចាស់។

 

បើយោងតាម CNBC លោក Douglas Boneparth អ្នកជំនាញផែនការហិរញ្ញវត្ថុនិងជាប្រធានក្រុមហ៊ុន Bone Fide Wealth បានណែនាំថាមនុស្សជំនាន់Gen Z គួរកសាងគ្រឹះសំខាន់មួយនោះគឺសន្សំលុយបម្រុងទុនពេលមានអាស្ន( Emergency Fund) ដើម្បីជួយការពារស្ថិរភាពផ្នែកហិរញ្ញវត្ថុក្នុងការរស់នៅ។

 

លោកបានលើកឡើងទៀតថាទម្លាប់សន្សំលុយមិនទាន់ស្ថិតនៅក្នុងការគិតរបស់មនុស្សវ័យក្មេងមួយចំនួនធំនោះទេប៉ុន្ដែបើពួកគេមិនចាប់ផ្ដើមសន្សំលុយបម្រុងទុកពេលមានអាសន្នទេនោះពួកគេនឹងស្ដាយក្រោយព្រោះការសន្សំនេះមិនត្រឹមតែជួយការពារពេលមានអាសន្ននោះទេតែថែមទាំងអាចកសាងស្ថិរភាពផ្នែកហិរញ្ញវត្ថុកុំឲ្យជួបបញ្ហាលុយកាក់នៅក្នុងការរស់នៅ។

 

 ជាការពិតណាស់នៅក្នុងការរស់នៅយើងតែងតែជួបនូវហេតុការណ៍ជាច្រើនដែលមិនអាចដឹងមុនហើយហេតុការទាំងនោះសុទ្ធតែត្រូវការលុយដើម្បីដោះស្រាយដូចជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យអ្នកបាត់បង់ប្រាក់ចំណូល គ្រោះថ្នាក់ផ្សេងៗ ការបាត់បង់ការងារ និងការធ្លាក់ខ្លួនឈឺជាដើម។ ដូច្នេះបើអ្នកមិនសន្សំលុយទុកពេលមានអាសន្នទេនោះជីវិតអ្នកនឹងជួបហានិភ័យជាមិនខានឡើយ។

 

ចំពោះលុយបម្រុងទុកពេលមានអាសន្ន អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនបានណែនាំឲ្យអ្នកគួរមានលុយបម្រុងទុកពេលមានអាសន្នសម្រាប់ចំណាយក្នុងការរស់នៅពី៣ទៅ៦ខែ។ ឧទាហរណ៍មួយខែអ្នកចំណាយក្នុងការរស់នៅ៥០០ដុល្លារ អ៊ីចឹងអ្នកគួរមានលុយសន្សំបម្រុងទុកពេលមានអាសន្នពី១៥០០ទៅ៣០០០ដុល្លារ។ ត្រង់នេះក្នុងករណីអ្នកជួបបញ្ហាត្រូវការលុយបន្ទាន់ អ្នកអាចយកលុយបម្រុងទុកមកប្រើការ។  ឧទាហរណ៍វិបត្តិសេដ្ឋកិច្ច ធ្វើឲ្យអ្នកបាត់បង់ចំណូល ដូច្នេះអ្នកអាចយកលុយបម្រុងទុកមកចំណាយ រហូតដល់អ្នកអាចរកការងារថ្មីបាន។ អ៊ីចឹងអ្នកមិនជួបញ្ហាលុយកាក់ឡើយ។

 

មានលុយបម្រុងទុនពេលមានអាសន្នមិនត្រឹមតែជួយការពារអ្នកឲ្យចៀសផុតពីបញ្ហាលុយកាក់នោះតែប៉ុន្ដែវាជួយឲ្យអ្នកទទួលបានឱកាសផ្សេងៗជាច្រើនទៀតដូចជាមានលុយធ្វើដំណើរកម្សាន្តដើម្បីស្វែងយល់ពីស្រុកទេសគេ។ ជាពិសេសគឺអាចចាប់ឱកាសរកស៊ីនិងវិនិយោគដើម្បីកសាងទ្រព្យ។

 

 ត្រូវចាំថាពេលយើងនៅក្មេង យើងតែងតែចង់ស្វែងរកឱកាសផ្សេងៗនៅក្នុងជីវិត។ ជាពិសេសឱកាសក្នុងអាជីពការងារ ការរកស៊ីនិងការវិនិយោគ ដូច្នេះការមានលុយបម្រុងទុកជាប់ខ្លួនគឺធ្វើឲ្យអ្នកអាចចាប់ឱកាសផ្សេងៗដែលមកដល់ដៃអ្នក។

 

សេដ្ឋកិច្ចធ្លាក់ចុះជួបបញ្ហាលក់មិនដាច់ កុំភ្លេចចូលរួមពិព័រណ៍មុខរបរ២០២៣របស់ Business Cambodia។ យើងចែកសៀវភៅ”១០១គំនិតលក់” ដោយឥតគិតថ្លៃចំនួន៣ពាន់ក្បាល។ ពិព័រណ៍នេះធ្វើនៅថ្ងៃទី២ដល់៣ខែធ្នូឆ្នាំ២០២៣នៅសាលាតិចណូពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់។ 

Aaa1

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia