សូមជ្រាបជាដំណឹង! រដ្ឋាភិបាលដាក់ឲ្យអនុវត្តស្ដង់ដារប្រេងឥន្ធនៈប្រភេទថ្មី១នេះចាប់ពីឆ្នាំ២០២៥តទៅ
Toeuy HongFEBRUARY 19 20251.8 K views

 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តអនុវត្តស្ដង់ដារប្រេងឥន្ធនៈប្រភេទ៥( EURO 5) ចាប់ពីឆ្នាំ២០២៥នេះតទៅក្នុងគោលបំណងដើម្បីកាត់បន្ថយការបំពុលខ្យល់សាធារណៈចេះពីរថយន្តដែលមានចំហេះក្នុង។

 

បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុងសេចក្តីជូនដំណឹង រាជរដ្ឋាភិបាលបានឃើញ និងឯកភាព ២ចំណុច៖

 ១- អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ

២-កំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និង ឈានទៅជំនួសប្រភេទប្រេងសាំងស្តង់ដារ EURO 4 ទាំងស្រុងតែម្តង។

 

ឯកឧត្តមខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ថា EURO 5 សំដៅទៅលើស្តង់ដារបំភាយទី៥ ដែលកំណត់ដោយសហភាពអឺរ៉ុប (EU) សម្រាប់រថយន្ត។ ស្តង់ដារទាំងនេះត្រូវបានរចនាឡើងដើម្បីគ្រប់គ្រង និងកម្រិតកម្រិតនៃការបំពុលដែលបង្កគ្រោះថ្នាក់ដែលបញ្ចេញដោយរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង។ ស្តង់ដារ EURO 5 អនុវត្តចំពោះទាំងរថយន្តសាំង (សាំង) និងរថយន្តប្រើប្រេងម៉ាស៊ូត។

ឯកឧត្តមបន្តថា សម្រាប់ប្រទេសកម្ពុជា ការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ គឺសំដៅដា់ចេញវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ទៅលើការគ្រប់ គ្រងប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ដោយអនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រ ដែលមានផ្ទុកក្នុងប្រេង ឥន្ធនៈប្រភេទ៥ (EURO V) ទាំងប្រភេទប្រេងសាំង និងប្រេងម៉ាស៊ូត។

 

សូមជម្រាបថា ស្តង់ដារ EURO 5 បាននាំមកនូវភាពជឿនលឿនយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាត្រួតពិនិត្យការបំភាយឧស្ម័ន និងតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តទទួលយកប្រព័ន្ធទំនើបបន្ថែមទៀត។ បច្ចេកវិទ្យាទាំងនេះរួមមានការប្រើប្រាស់តម្រងភាគល្អិតប្រេងម៉ាស៊ូត (DPF) សម្រាប់កាត់បន្ថយការបំភាយ PM ចេញពីម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនដែលប្រសើរឡើង និងប្រព័ន្ធបញ្ចេញឧស្ម័នផ្សង (EGR) ដែលមានប្រសិទ្ធភាពជាងមុន៕

Aire

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia