ល្អណាស់! ជប៉ុនបានផ្តល់ជំនួយ ឥតសំណងចំនួន២០០លាន$ ដើម្បីធ្វើគម្រោងចំនួន២នៅកម្ពុជា
Ping Chou EngFEBRUARY 21 2025804 views

រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណង ចំនួន២០០លានដុល្លារ មកកាន់កម្ពុជា  សម្រាប់គម្រោងទ្រង់ទ្រាយតូច២ តាមរយៈឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា មកកាន់ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដមអភិបាល ឃួង ស្រេង

 

នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កិច្ចសន្យាគម្រោងទាំងពីរ​ ដែលត្រូវបានចុះហត្ថលេខានោះរួមមាន៖

 

. លទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញក្នុងថវិកា គម្រោង ចំនួន៨៣.៦៧២ដុល្លារអាមេរិក ដែលរថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ។

 

២. គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក។ ដោយគម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្រ្គោះបន្ទាន់ចំនួន០១គ្រឿង ជាប្រភេទពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រចំនួន០១គ្រឿង។

 

ក្នុងនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជាថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាងនិងអភិវឌ្ឍរាជធានីភ្នំពេញជារៀងរហូតមក។

 

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យនាពេលនេះគឺជាតម្រូវការចាំបាច់ចំពោះមុខ និងទាន់ពេលវេលា ដើម្បីធានាដល់ប្រសិទ្ធភាព សមត្ថភាព នៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង៕

 

480621193 1177875430394678 2822403121135373754 N

 

 

480699943 1177875413728013 7045721862597707068 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia