ជិតដាច់ឆ្នាំ២០២៤ហើយប៉ុន្ដែមនុស្សជាច្រើននៅតែពិបាករកលុយពោលគឺរកលុយមិនបានដូចមុន។ ដូច្នេះបើឈានដល់ឆ្នាំ២០២៥ប៉ុន្ដែលុយនៅតែពិបាករក ខាងក្រោមនេះគឺជារឿងសំខាន់ៗដែលអ្នកគួរធ្វើបើចង់រស់នៅស្រណុកចិត្តនិងចៀសពីការរងសម្ពាធនៃលុយកាក់។
ត្រង់នេះទោះអ្នករកចំណូលមិនសូវបានក៏គួរគិតគូរសន្សំដែរព្រោះការសន្សំជួយយើងបានច្រើនណាស់។ អ្នកអាចសន្សំតាមលទ្ធភាព ដូចជាអាចដកសន្សំប្រចាំខែ៥ឬ១០%នៃចំណូលសុរបប្រចាំខែរបស់អ្នក។ កុំទម្លាប់ចាយលុយអស់ពីខ្លួនព្រោះពេលជួបបញ្ហាអ្នកនឹងពិបាកហើយ។ ការមានលុយសន្សំជាប់ខ្លួនវាជួយដោះស្រាយបញ្ហាយើងបានគ្រប់ពេលវេលា។
២. ចៀសវាងការបង់រំលស់
គួរផ្អាកខ្ចីលុយធនាគារឬខ្ចីពីអ្នកដៃនិងចៀសពីការបង់រំលស់ប្រចាំខែប្រសិនបើចំណូលអ្នកមិនកើន។ ត្រូវចាំថាខ្ចីលុយគេអំឡុងពេលដែលពិបាករកលុយវាធ្វើឲ្យអ្នកមានសម្ពាធខ្លាំងណាស់ព្រោះពេលខ្លះអ្នកនឹងគ្មានលុយសម្រាប់បង់សងធនាគារប្រចាំខែ។ ត្រូវចាំថាអំឡុងពេលនេះបើអ្នកគ្មានការបង់រំលស់ប្រចាំខែអ្នកនឹងរស់នៅស្រាលខ្លួននិងស្រណុកចិត្ត។
៣. ផ្ដោតលើចំណាយចំាំបាច់
កុំទាន់គិតចង់ចំណាយលើអ្វីដែលមិនចាំបាច់ ដូចឃ្លានរបស់សេដ្ឋី Warren Buffett លើកឡើងថា” បើអ្នកចំណាយលុយលើរបស់មិនចាំបាច់ មិនយូរទេអ្នកនឹងលក់របស់ចាំបាច់”។ គេថាមនុស្សយើងបើបានបាយ១ថ្ងៃ៣ពេលគឺរស់ហើយ ដូច្នេះក្នុងកាលៈទេសៈរកចំណូលមិនសូវបាន អ្នកគួរផ្ដោតលើចំណាយដែលចាំបាច់បំផុត។
៤. បង្កើនប្រាក់ចំណូល
បើអាចឆ្លៀតបង្កើតចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ការរស់នៅនិងអាចសល់លុយទុកជាលុយបម្រុងការពារពេលមានអាសន្ន។ ដើម្បីអាចបង្កើនចំណូលបានអ្នកត្រូវអភិវឌ្ឍនសមត្ថភាពខ្លួនឯងតាមរយៈការរៀននូវជំនាញថ្មីៗដែលអាចផ្ដល់ឱកាសឲ្យអ្នករកចំណូលបន្ថែមបាន៕