រាជរដ្ឋាភិបាលចេញអនុក្រឹត្យ សម្រេចតែងតាំងអភិបាលស្រុកល្វាឯមថ្មី
Bunthoeun KoemNOVEMBER 5 2024200 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ បានចេញអនុក្រឹត្យសម្រេចតែងតាំងអភិបាលស្រុកល្វាឯមថ្មី បន្ទាប់ពីអភិបាលស្រុកចាស់ ត្រូវបានបញ្ចប់ពីតួនាទីកាលពីពេលកន្លងទៅ។

 

យោងតាមអនុក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក លីវ វណ្ណថេង ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ឲ្យកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្ដកណ្ដាល ចាប់ពីពេលនេះតទៅ។

 

ជាមួយគ្នានេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

ឃ

គ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia