ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជដ៏ចាស់វស្សាមួយនៅប្រទេសកម្ពុជាហើយក៏ជាធនាគារដែលធំបំផុតបើគិតពីបណ្ដាញសាខានៅត្រឹមឆ្នាំ២០២៤នេះ ជាពិសេសធនាគារនេះបានជាប់ជាធនាគារដ៏មានសុវត្ថិភាពបំផុតក្នុងលោកនៅក្នុងឆ្នាំ២០២៤នេះ។
បើយោងតាមវេបសាយGlobal Finance បានឲ្យដឹងថានៅប្រទេសកម្ពុជាអ្នកឈ្នះថ្មីក្លាយជាធនាគារដែលមានសុវត្ថិភាពបំផុតក្នុងលោកនៅឆ្នាំ២០២៤នេះគឺបានទៅលើធនាគារ អេស៊ីលីដា។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានលើកឡើងថាអតិថិជនគួរតែមានមោទនភាពដែលបានក្លាយជាអតិថិជនរបស់ធនាគារ អេស៊ីលីដាព្រោះមុននឹងជ្រើសរើសប្រើប្រាស់ធនាគារណាមួយអតិថិជនតែងតែស្វែងរកធនាគារដែលពួកគាត់ជឿទុកចិត្តមុននឹងសម្រេចចិត្តយកប្រាក់ដែលរកបានទៅផ្ញើរធនាគារនិងប្រើប្រាស់សេវាគារ។
លោកបណ្ឌិតក៏បានបង្ហើបផងដែរមានកត្តាមួយចំនួនដែលធ្វើអេស៊ីលីដាជាប់ជាធនាគារដែលមានសុវត្ថិភាពបំផុតនៅក្នុងឆ្នាំ២០២៤នេះគឺដោយសារធនាគារនេះមានអភិបាលកិច្ចល្អ គាំទ្រនិងផ្ដល់តម្លាភាពនៅក្នុងវិស័យហិរញ្ញវត្ថុនិងសេវាកម្ម។
លើសពីនេះធនាគារផ្ដល់ដំណោះស្រាយយ៉ាងឆាប់រហ័សដល់អតិថិជននៅពេលដែលពួកគាត់ជួបបញ្ហាទាក់ទងនឹងការប្រើប្រាស់សេវាធនាការដោយមិនមានការផាពិន័យឡើយ។
គួរបញ្ជាក់ផងដែរថាគិតមកដល់បច្ចុប្បន្នធនាគារ អេស៊ីលីដាមានទ្រព្យសកម្មជាង៩ពាន់លានដុល្លារពោលគឺជាធនាគារធំបំផុតទី២បើគិតពីទ្រព្យសកម្មហើយត្រឹមឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដាបានពង្រីកសាខារហូតដល់ទៅ២៦៥សាខាទូទាំងប្រទេសកម្ពុជា៕