ត្រូវដឹង! មន្ទីរសាធារណការខេត្ត​តាកែវ ប្រកាសផ្អាកចរាចរណ៍មួយរយៈ លើកំណាត់ផ្លូវលេខ៣ ពីថ្ងៃនេះតទៅ
Ping Chou EngNOVEMBER 5 2024104 views

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានធ្វើសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ឱ្យបានជ្រាបថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវសូមធ្វើការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ចាប់ពីថ្ងៃជូនដំណឹង រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។

 

465598679 873944514916544 8450821891347796308 N

 

ដោយជំនន់ទឹកភ្លៀងដែលបាននឹងកំពុងជន់ឡើងជាហេតុបណ្តាល ឱ្យលិចលង់នៅតាមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ គ.ម៤១ដល់គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុង ស្រុកគងពិសី និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្ត ដឹកទំនិញធុនធ្ងន់បាននោះឡើយ។

 

ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សូមបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពតឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២២ ឆ្ពោះទៅផ្លូវជាតិលេខ២ (ស្តុបអង្គតាសោម-ក្រុងដូនកែវ) ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន៕

 

465661252 1105537570961798 7072596089667141664 N

 

 

465472286 873944494916546 8336581914095417609 N

ប្រភពរូបភាព៖ មន្ទីរសាធារណការ​ និងដឹកជញ្ចូនខេត្តតាកែវ

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia