ត្រង់ទឹកទុកផង! រដ្ឋាករទឹកនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី សម្រាប់អ្នកនៅខណ្ឌ ២នេះ
ធី ស្រីល័ក្ខNOVEMBER 5 20244.6 K views

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននេះបន្តិចបានឱ្យដឹងថា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ រដ្ឋាករទឹកនឹងផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៥៧AS-៣២ ដល់ផ្លូវលេខ១BTH នៅក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

 

ដោយការផ្អាកការផ្គត់ផ្គង់នេះនឹងត្រូវធ្វើឡើងរយៈពេល៤ម៉ោង គឺចាប់ ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង២៤:០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈ ពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។

២៧

ជាមួយគ្នានោះដែរ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាករទឹកនឹងផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៣៦៩ ដល់ប្លុក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

២៨

ដោយការផ្អាកនេះដែរ នឹងត្រូវធ្វើឡើងរយៈពេលប្រមាណជា០៤ ម៉ោងគឺ ចាប់ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង២៤:០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារ កាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។

 

អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ខាងលើមេត្តាជ្រាបជាព័ត៌មាននិងកុំភ្លេចត្រៀមទឹកបម្រុងទុកសម្រាប់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia