សម្រាប់អតិថិជនដែលមានបំណងចង់ទិញគេហដ្ឋានថ្មីក្នុងគម្រោងណាមួយរបស់បុរី ប៉េង ហួត មិនបាច់បារម្ភពីការបង់រំលស់ក្នុងអត្រាការប្រាក់ខ្ពស់នោះទេ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ បុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនអត្រាការប្រាក់ក្នុងការបង់រំលស់ជាមួយបុរីផ្ទាល់ ត្រឹមតែ 9%ប៉ុណ្ណោះក្នុងមួយឆ្នាំ រយៈពេលរហូតទៅដល់ 19ឆ្នាំ មិនចាំបាច់សិក្សាចំណូល រួមជាមួយការផ្តល់ជូនបន្ថែមជាច្រើនទៀតដែលមិនធ្លាប់មានក្នុងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។
- ទទួលបានប័ណ្ណទឹកប្រាក់ផ្នែកថែមថយរហូតដល់ USD 5,000
- ទទួលបាន Voucher រៀបចំវាំងននរហូតដល់ USD 3,000
- ទទួលបានប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិករហូតដល់ USD 3,000
- បង់រំលស់រយៈពេលវែងរហូតទៅដល់ 19ឆ្នាំ
ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយ ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃ មិនថាជាផ្ទះអាជីកម្ម រហូតដល់វីឡាទោលដ៏ទាន់សម័យជាច្រើនជម្រើស ដោយការបង់រំលស់ផ្ទាល់ជាមួយបុរីក្នុងលក្ខខណ្ឌងាយៗ និងអត្រាការប្រាក់ត្រឹមតែ 9%តែប៉ុណ្ណោះ។
គួររម្លឹកផងដែរថា គម្រោងបុរី ប៉េង ហួត មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ ៦០ម៉ែត្រ)មានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅកាត់ថាផ្លូវ ៦០ម៉ែត្រ និងគម្រោងដឹស្តា មេរា ហ្កាដិន (ផ្លួវ ៥០ម៉ែត្រ) មានទីតាំងស្ថិតតាមបណ្តាយផ្លូវក្រវ៉ាត់ក្រុងទី២ ឬហៅកាត់ថាផ្លូវ ៥០ម៉ែត្រ។ រីឯភាគខាងជើងនៃរាជធានីភ្នំពេញក៏មានគម្រោង ដឹស្តា មុនីរាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ 6A តែម្តង។ គ្រប់គម្រោងរបស់ក្រុមហ៊ុនមានប្រភេទផ្ទះជាច្រើនយ៉ាងសម្បូរបែប រាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ រហូតដល់វីឡាទោល ហើយក្នុងប្រភេទផ្ទះនីមួយៗមានច្រើនម៉ូដច្រើនជម្រើសអាស្រ័យទៅតាមតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់។
នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង ហួត នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង និងទាក់ទងតាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។
វីឡា ចាស្មីនណា ម៉ូដឺន
វីឡា ភ្លោះ ម៉ូដឺន
ហ្សបហោស៍ ម៉ាជេស្ទីក