គោរមងារឧកញ៉ានឹងត្រូវបញ្ចប់ភ្លាមៗ ប្រសិនបើមានការស្នើសុំ ឬធ្វើខុសករណី ៤ នេះ
Bunthoeun KoemNOVEMBER 3 2024883 views

គោរមងារឧកញ៉ា សំដៅដល់ងារកិត្ដិយសដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណសម្បត្ដិ ស្នាដៃ និងគុណបំណាច់ធំធេងក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ ក្នុងនោះគោរមងារឧកញ៉ានេះ ត្រូវបានចែកចេញជា ៣ ថ្នាក់៖ ដោយថ្នាក់ទី១ លោកអ្នកឧកញ៉ា ថ្នាក់ទី២ អ្នកឧកញ៉ា និងថ្នាក់ទី៣ ឧកញ៉ា។

 

ហើយកាលពីពេលកន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹងអំពីលក្ខខណ្ឌ និងលក្ខណសម្បត្ដិដើម្បីទទួលបានគោរមងារដ៏ពិសេសមួយនេះ ប៉ុន្ដែពេលនេះយើងនឹងនាំប្រិយមិត្ដទៅដឹងពីករណីសំខាន់ៗ ដែលគោរមងារឧកញ៉ានេះត្រូវបានបញ្ចប់វិញម្ដង។

 

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា គោរមងារឧកញ៉ាអាចត្រូវបានបញ្ចប់ ក្នុងករណីណាមួយ ដូចខាងក្រោម៖

 

- គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត

- គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ

- គោរមវន្តត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងមាត្រា១៧ នៃព្រះរាជក្រឹត្យនេះ

- គោរមវន្តត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់ខ្លួនមានការក្លែងបន្លំ។ បែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ។

 

ក្នុងករណីចាំបាច់ នាយករដ្ឋមន្ត្រីអាចលើកសំណើទូលថ្វាយព្រះមហាក្សត្រក្នុងការបញ្ចប់គោរមងារ ឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ៕

 

464709494 550826287749877 5460779955871245441 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia