នៅក្នុងស័យឌីជីថល យើងអាចធ្វើសកម្មភាពជាច្រើននៅលើអនឡាញ ដូច្នេះក៏មានការងារជាច្រើនដែលយើងអាចធ្វើលើអនឡាញដោយមិនចាំបាច់ទៅធ្វើការផ្ទាល់នៅការិយាល័យឡើយពោលគឺយើងអាចធ្វើនៅទីកន្លែងណាក៏បានឲ្យតែមានទូរស័ព្ទ កុំព្យូទ័រនិងអ៊ុនធឺណេត។
ទាក់ទងនឹងការងារតាមអនឡាញនេះដែរខាងក្រោមនេះគឺជាការងារចំនួន៤ដែលអ្នកអាចធ្វើពីចម្ងាយបានហើយអាចទទួលបានប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ។ នេះបើយោងតាម CNBC។
១. Sale Engineer
ការងារជាSale Engineer នេះគឺជាអ្នកលក់ម្នាក់ពោលគឺជាអ្នកលក់ផលិតផលនិងសេវាកម្មរបស់អាជីវកម្មណាមួយដើម្បីធ្វើឲ្យអតិថិជនចាប់អារម្មណ៍លើផលិតផលទាំងនោះ។ ការងារនេះទាមទារឲ្យអ្នកយល់ច្បាស់ពីផលិតផលនីមួយៗ ជាពិសេសអ្នកត្រូវមានជំនាញខាងផ្នែកបច្ចេកទេសជាដើម។ ការងារនេះអាចរកចំណូលជាធម្យម១១៦,៩៥០ដុល្លារក្នុងមួយឆ្នាំ។
២. HR Manager
ការងារជាHR Manage មានតួចមានតួនាទីដូចជា ស្វែងរកបុគ្គលិក សម្ភាសន៍បុគ្គលិក ជួលបុគ្គលិក ដូចជាដោះស្រាយបញ្ហាបុគ្គលិកនៅក្នុងស្ថាប័ននិងក្រុមហ៊ុន។ ការងារនេះអាចរកប្រាក់ចំណូលជាមធ្យម១៣៦.៣៥០ដុល្លារក្នុងមួយឆ្នាំ។
៣. Product Designer
ការងាររបស់ Product Designer គឺគុណគូរធ្វើម៉េចរចនាផលិតផលទៅឲ្យមានភាពទាក់ទាញនិងលេចធ្លោនៅក្នុងទីផ្សារ។ ការងារនេះទាមទារឲ្យអ្នកសហការធ្វើការជាមួយក្រុមផ្សេងៗតាមផ្នែកដើម្បីរចនានូវផលិតផលសម្រាប់ក្រុមហ៊ុន។ ការងារនេះអាចរកប្រាក់ចំណូលជាមធ្យមបាន១៩៥.០០០ដុល្លារក្នុងមួយឆ្នាំ។
៤. Project Manager
ការងារជា Project Manager គឺកាន់គម្រោងមួយសម្រាប់ក្រុមហ៊ុនហើយគ្រប់គ្រងគម្រោងនោះតាំងពីដើមរហូតដល់បញ្ចប់។ ការងារនេះទាមទារឲ្យអ្នកមានភាពជាអ្នកដឹកនាំ ហើយបង្កើតពេលវេលាច្បាស់លាស់សម្រាប់បញ្ចប់គម្រោងនីមួយៗ។ កាងារនេះអាចរកប្រាក់ចំណូលបាន១៧៥.០០០ដុល្លារក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថាសម្រាប់វេបសាយដែលអ្នកអាចស្វែងរកការងារនិងដាក់ពាក្យធ្វើការពីចម្ងាយបានមានដូចជា Working nomads, FlexJob, Remote Work និងRemotejob ជាដើម៕