តិចអត់ដឹង! អ្នកដែលមានប្រាក់បៀរវត្សប្រចាំខែ ក្រោមចំនួននេះ គឺរដ្ឋមិនឱ្យបង់ពន្ធឡើយ
ធី ស្រីល័ក្ខNOVEMBER 4 2024627 views

បុគ្គលគ្រប់រូបសុទ្ធតែមានកាតព្វកិច្ចត្រូវបង់ជូនរដ្ឋព្រោះការបង់ពន្ធជូនរដ្ឋពីសំណាក់ប្រជាជនកម្ពុជាគឺផ្នែកមួយដ៏សំខាន់ដើម្បីឲ្យរដ្ឋាភិបាលទទួលបានថវិកាក្នុងការចំណាយលើសេវាសាធារណៈនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឲ្យកាន់តែរីកចម្រើន។

 

ទាក់ទងនឹងការបង់ពន្ធនេះដែរ អ្នកធ្វើការនៅកម្ពុជាទាំងអស់សុទ្ធតែជាប់កាតព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋទៅតាមការកំណត់ពីច្បាប់ស្ដីពីសារពើពន្ធ។ ប៉ុន្តែក្នុងករណីអ្នកដែលទទួលបានប្រាក់បៀវត្សចំនួន”ពី ០៛ ដល់ ១,៥០០,០០០៛ អត្រាពន្ធ ០ %”។

 

គួរបញ្ជាក់ផងដែរថាយោងតាមច្បាប់ស្ដីពីសារពើពន្ធ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ សម្រាប់មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សប្រចាំខែគឺជាទឹកប្រាក់ទូទាត់ទាំងអស់ទោះជាសាច់ប្រាក់ក្ដីឬវត្ថុក្ដី៕

២៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia