យកទៅផង! របស់សំខាន់៣អ្នកគួរយកទៅជាមួយក្នុងជំនួបបាល់ទាត់នារីកម្ពុជា-វៀតណាមល្ងាចនេះ
Toeuy HongMAY 12 2023138 views

 នៅល្ងាចនេះម៉ោង៧ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជានឹងត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមនៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹកត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 នៅក្នុងការប្រកួតល្ងាចនេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធបាល់ទាត់កម្ពុជាបានឲ្យដឹងមានរបស់៣សំខាន់ៗដែលអ្នកគាំទ្របាល់ទាត់នារីកម្ពុជាគួរយកទៅជាមួយពេលទៅទស្សនាផ្ទាល់ ហើយរបស់ទាំង៣នេះមានដូចជា ក្រមា ទង់ជាតិខ្មែរ និងអាវក្រុមជម្រើសជាតិកម្ពុជា( អាវពណ៌ខៀវឬពណ៌ស)

 គួរបញ្ជាក់ផងដែរថាជំនួបប្រកួតបាល់ទាត់ក្រុមជម្រើសជាតិនារីកម្ពុជានិងវៀតណានៅល្ងាចនេះគឺនៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង៧ល្ងាចតទៅដោយប្រកួតដណ្ដើមកៅអីដើម្បីមានឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia