រាជរដ្ឋាភិបាល នឹងទម្លាក់លុយរហូតដល់ ៣០លានដុល្លារ ដើម្បីជួយទិញស្រូវអង្កររបស់កសិករ
ធី ស្រីល័ក្ខJANUARY 16 202580 views

ឯកឧត្តមបណ្ឌិត កៅ ថាច ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានមានប្រសាសន៍ថា នាពេលនេះរដ្ឋាភិបាលបានទម្លាក់លុយរហូតដល់ ៣០លានដុល្លារតាមរយៈធនាគារ ARDB ដើម្បីជួយទិញស្រូវអង្កររបស់កសិករ ។ ការបញ្ជាក់នេះត្រូវធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង” កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

 

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាចំនួន ៥លើកមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករដែលមានទំហំទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារ ដោយនៅក្នុងនោះទុនវិនិយោគប្រមាណ ៣០លានដុល្លារប៉ុណ្ណោះ ក្រៅពីនោះគឺជាទុនសម្រាប់បង្វិលទិញស្រូវនិងកែច្នៃអង្ករលក់។

២០

ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្មដូច្នេះហើយ ចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និងដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកាផងដែរ។

១៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia