គម្រោងថ្មីបុរី ប៉េង ហួត នៅក្រវាត់ក្រុងទី២ សម្រេចការសាងសង់៨០% ខណៈបច្ចុប្បន្នមានអតិថិជន ចូលរស់នៅរៀងរាល់ថ្ងៃ
Bunthoeun KoemMARCH 21 2023868 views

គម្រោង ដឹស្តា មេរាហ្កាដិន របស់ក្រុមហ៊ុនបុរីប៉េង ហួត គិតមកដល់ពេលនេះបានបញ្ចប់ការសាងសង់ប្រមាណ ៨០% ហើយ ខណៈបច្ចុប្បន្នក៏មានអតិថិជនរើចូលរស់នៅកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃផងដែរ។ គម្រោងថ្មីមួយនេះគឺមានទីតាំងនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ ម៉ែត្រ) ត្រូវបានសាងសង់លើផ្ទៃជាង ៤០ ហិកតា។

509

នៅក្នុងគម្រោងដ៏ធំនេះក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានសាងសង់អគារពាណិជ្ជកម្ម ផ្សារទំនើបមេរាម៉ល ហ្សបហោស៍ ព្រមទាំងផ្ទះវីឡាជាច្រើនប្រភេទដូចជា៖ វីឡាឃ្វីន វីឡាព្រីន វីឡាព្រីនប៊ី វីឡាភ្លោះ និងវីឡាកូនកាត់ ដែលត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

នៅពេលបញ្ចប់ការសាងសង់ គម្រោង ដឹស្ដា មេរាហ្កាដិន នឹងក្លាយជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចម្រុះ ដោយសារមានអគារពាណិជ្ជកម្ម ទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារធំស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

510

អ្វីដែលពិសេសទីតាំងគម្រោង ដឹស្ដា មេរាហ្កាដិន នេះក៏ស្ថិតនៅក្នុងតំបន់សក្ដានុពលបំផុតនៃរាជធានីភ្នំពេញផងដែរ។ ជាក់ស្ដែងគម្រោងនេះគឺនៅជិតផ្សារទំនើបអ៊ីអន ៣ អាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ដែលជាអាកាសរដ្ឋានធំបំផុតនៅកម្ពុជា នៅក្បែរមហាវិថីសម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ផ្លូវជាតិលេខ២ ងាយស្រួលនៅក្នុងការធ្វើដំណើរ។

ដូច្នេះសម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់បានលំនៅឋានសម្រាប់រស់ និងប្រកបអាជីវកម្មនៅក្នុងគម្រោង ដឹស្ដា មេរាហ្កាដិន អាចសាកសួរព័ត៌មានបន្ថែមនៅការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត និងទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ៕

អត្ថបទ៖ កឹម ប៊ុនធឿន

511

512

513

514

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia