អ្នកមានគេកាន់តែមានដោយសារពួកគាត់ដឹងពីរបៀបគ្រប់គ្រងលុយក៏ដូចជារបៀបប្រើប្រាស់លុយឲ្យចំណេញជាពិសេសគឺពួកគាត់ចេះប្រើលុយបង្កើតលុយដែលធ្វើឲ្យទ្រព្យពួកគាត់កើនឡើងជាលំដាប់។ អ៊ីចឹងបើអ្នកចង់ផ្លាស់ប្ដូរជីវិតឲ្យកាន់តែប្រសើរ មានលុយមានទ្រព្យអ្នកគួរមើលពីសកម្មភាពនិងទម្លាប់ថាតើអ្នកមានធ្វើអ្វីខ្លះទើបអាចកសាងភាពមានបាន។
ខាងក្រោមនេះគឺជាទម្លាប់ក៏ដូចជារឿងមួយចំនួនដែលអ្នកមានៗមិនចង់ឲ្យអ្នកដឹង តែបើអ្នកដឹងហើយអនុវត្តន៍តាមរឿងទាំងនេះ អ្នកនឹងអាចកសាងទ្រព្យហើយទ្រព្យរបស់អ្នកកាន់តែកើនឡើង៖
១. ប្រើលុយឲ្យធ្វើការសម្រាប់អ្នក
នេះគឺជាចំណុចពិសេសដែលធ្វើឲ្យអ្នកមានកាន់តែមានចំណែកអ្នកក្រនៅតែក្រគឺដោយសារតែរបៀបប្រើលុយនេះឯង។ មនុស្សធម្មតាប្រឹងធ្វើការយ៉ាងលំបាកទាំងកម្លាំងកាយខួរក្បាលនិងចំណាយពេលវេលាដើម្បីរកលុយ។ ផ្ទុយទៅវិញអ្នកមានៗគឺពួកគាត់ចេះប្រើលុយឲ្យធ្វើការសម្រាប់ពួកគាត់ជាពិសេសចេះប្រើលុយបង្កើតលុយដែលធ្វើឲ្យលុយពួកគាត់កើនឡើងជានិច្ច។
ការប្រើលុយឲ្យធ្វើការនេះគឺពួកគាត់ប្រើលុយទៅវិនិយោគដើម្បីបង្កើតចំណូលអកម្ម(passive income)។ ឧទាហរណ៍ដូចជាវិនិយោគលើអគារសម្រាប់ដាក់ជួលឲ្យអ្នកដទៃនោះពួកគាត់នឹងទទួលបានចំណូលតាមរយៈការដាក់ជួលអគារដូចជាផ្ទះជាដើម។ ឧទាហរណ៍បើអ្នកមានផ្ទះជួលដាក់ជួលបានចំណូល៥០០ដុល្លារក្នុងមួយខែនោះមួយខែអ្នកបានចំណូល៥០០ដុល្លារដោយមិនចាំបាច់ធ្វើអ្វីសោះ។
ឧទាហរណ៍មួយទៀត បើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដា លើផ្សារហ៊ុន ហើយបានចំណូលពីភាគលាភប្រចាំឆ្នាំ៣,០០០ដុល្លារនោះមានន័យថាក្នុងមួយខែអ្នកបានចំណូលពីភាគលាភចំនួន២៥០ដុល្លារដែលជាចំណូលអកម្មពោលគឺដេកក៏នៅតែមានលុយហូរចូល។ អ៊ីចឹងទាំងនេះគឺជារបៀបប្រើលុយឲ្យវាធ្វើការសម្រាប់អ្នកហើយបើកាលណាលុយធ្វើការសម្រាប់អ្នកហើយនោះ អ្នកមិនចាំបាច់ធ្វើការដើម្បីលុយទៀតទេ។
២. ពេលវេលាគឺជារូបិយប័ណ្ណមានតម្លៃបំផុត
គេតែងតែនិយាយថាពេលវេលាគឺជាមាសប្រាក់ ដូច្នេះអ្នកគួរចេះប្រើពេលវេលាឲ្យមានប្រសិទ្ធភាពបំផុត។ បើយើងនិយាយទាក់ទងនឹងការវិនិយោគដើម្បីកសាងទ្រព្យ ពេលវេលាគឺជាទ្រព្យដ៏មានតម្លៃបំផុត។ ដូច្នេះអ្នកគួរចាប់ផ្ដើមរៀនវិនិយោគឲ្យបានឆាប់កាន់តែល្អព្រោះអ្នកនឹងនៅមានពេលវេលាច្រើនក្នុងការកសាងទ្រព្យរយៈពេលវែងដែលធ្វើឲ្យទ្រព្យរបស់អ្នកបង្គរកាន់តែច្រើន។ សាកគិតទៅមើលបើអ្នកយកលុយ១,០០០ដុល្លារដាក់ធនាគារបានការប្រាក់១០%ក្នុងមួយឆ្នាំហើយយកទាំងការប្រាក់សន្សំនិងប្រាក់ដើមដាក់ក្នុងធនាគារបន្តទៀតរយៈពេល១០ឆ្នាំនោះលុយរបស់អ្នកនឹងកាន់តែកើនឡើងកាន់តែច្រើន។
៣. រកអ្នកប្រឹក្សាឬអ្នកជំនាញ
អ្នកមានៗមិនមែនពួកគាត់សុទ្ធតែដឹងគ្រប់យ៉ាងទាក់ទងនឹងការចាត់ចែងលុយនិងវិនិយោគលុយដោយខ្លួនឯងនោះទេប៉ុន្ដែពួកគាត់តែងតែមានអ្នកផ្ដល់យោបល់ឬអ្នកប្រឹក្សាទាក់ទងនឹងយុទ្ធសាស្រ្តនៃការគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចជាយុទ្ធសាស្រ្ដវិនិយោគជាដើម។ ដូច្នេះបើចង់ដឹងពីរបៀបគ្រប់គ្រងលុយនិងវិនិយោគអ្នកគួរសុំការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ទាក់ទងនឹងរឿងលុយកាក់ក៏ដូចជាការវិនិយោគ។ បងប្អូនអាចស្ដាប់ការចែករំលែករបស់អ្នកដែលមានបទពិសោធន៍ទាក់ទងនឹងការវិនិយោគ ឬក៏អាចចូលរួមវគ្គខ្លីណាមួយដែលពួកគាត់បានចូលរួមធ្វើជាវាគ្មិនដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគជាដើម។
៤. ធ្វើតាមគេអ្នកនឹងចាយលុយខ្ជះខ្ជាយ
ត្រង់ចំណុចនេះនៅក្នុងសង្គមខ្មែរយើងមានមនុស្សមួយចំនួនចូលចិត្តធ្វើតាមគេដោយសារតែពួកគាត់ឃើញនូវរាល់សកម្មភាពមនុស្សជុំវិញខ្លួន។ ជាក់ស្ដែងអ្នកខ្លះឃើញមនុស្សជុំវិញខ្លួនមានទូរស័ព្ទ iPhone ភ្នែក២ផ្នែក៣ក៏ចង់មានដូចគេដែរទាំងខ្លួនឯងមិនទាន់មានលទ្ធភាពដល់។ ការចូលចិត្តធ្វើតាមគេពោលគឺឃើញគេប្រើរបស់ល្អៗ ចង់បានដូចគេដែរ ពេលខ្លះធ្វើឲ្យអ្នកចាយលុយលើសមាឌទៅលើរបស់ដែលមិនចាំបាច់ឬរបស់ដែលមិនបង្កើតចំណូលហើយថែមទាំងធ្វើឲ្យអ្នកកាន់តែអស់លុយថែមទៀត។ អ៊ីចឹងជាជាងធ្វើតាមគេ អ្នកគួរមើលមកស្ថានភាពខ្លួនឯងហើយមានគោលដៅមួយច្បាស់សម្រាប់ខ្លួន ជាពិសេសគួរប្រើលុយឲ្យចំណេញមិនមែនប្រើលុយទិញរបស់តាមគេតាមឯងនោះទេ។
ទាក់ទងនឹងការគ្រប់គ្រងលុយនេះដែរ បើបងប្អូនជួបបញ្ហាលុយកាក់ ដូចជាចំណូលច្រើនតែមិនសល់ ចុងខែតែងតែដាច់លុយ ហើយរកបានតែមិនចេះចាត់ចែងលុយ អាចសាកល្បងអានសៀវភៅលុយពិតរបស់ Business Cambodia។ ចង់មានចំណុចដំបូងដែលអ្នកគួរធ្វើគឺរៀនគ្រប់គ្រងលុយឲ្យបានល្អហើយចេះប្រើលុយបង្កើតលុយ។ ទាក់ទងទិញសៀវភៅលុយពិតតាមLink Telegram: https://t.me/hang24271 ឬទាក់ទងតាមលេខ 016 300 843/ 017 300 844។