នៅថ្ងៃនេះយើងសង្កេតឃើញថាហាងឆេងមាសនៅលើទីផ្សារអន្តរជាតិចាប់ផ្ដើមមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺថ្ងៃនេះមាសចាប់ផ្ដើមឡើងថ្លៃចំនួន៤៦ដុល្លារដល់២,២០៣ដុល្លារក្នុងមួយអោន( ស្មើនឹង២៦៥៤ដុល្លារក្នុងមួយតម្លឹ)
បើយោងតាមការចុះផ្សាយរបស់Kitco បានឲ្យដឹងថាមានហេតុការណ៍មួយចំនួនដែលរុញឲ្យតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់បែបនេះ ហើយកត្តាធំមួយនោះគឺមានសញ្ញាថាធនាគារកណ្ដាលអាមេរិកនឹងទម្លាក់ការប្រាក់ដុល្លារនៅក្នុងឆ្នាំ២០២៤នេះ។
ជាធម្មតាមាសតែងតែដើរផ្ទុយពីប្រាក់ដុល្លារនិងប័ណ្ណបំណុល( bond)។ ត្រង់នេះមាសតែងតែទាក់ទាញអ្នកវិនិយោគនៅពេលការប្រាក់ដុល្លារកាន់តែទាប។ ពេលការប្រាក់ដុល្លារធ្លាក់ចុះ មនុស្សចាប់ផ្ដើមយកលុយដុល្លារដាក់ធនាគារដើម្បីបានការប្រាក់ដូច្នេះ ពេលធនាគារអាមេរិកទម្លាក់ការប្រាក់ ក្រុមអ្នកវិនិយោគចាប់ផ្ដើមលក់ដុល្លារហើយចាប់ផ្ដើមវិនិយោគលើមាសដែលរុញឲ្យតម្លៃមាសហក់ឡើងកាន់តែខ្ពស់។
ក្រៅពីការរំពឹងថាធនាគារកណ្ដាលទម្លាក់ការប្រាក់ដុល្លារដែលធ្វើឲ្យមាសឡើងក៏នៅមានកត្តាផ្សេងៗដែលបង្កើនតម្លៃមាសផងដែរ។ ជាក់ស្ដែងបើយោងតាមក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថាធនាគារកណ្ដាលនៃប្រទេសមួយចំនួនធំលើពិភពលោកបានបង្កើនការទិញមាសយ៉ាងច្រើនក្នុងរយៈពេល២ចុងឆ្នាំក្រោយនេះហើយឆ្នាំ២០២៤នេះធនាគារកណ្ដាលគឺជាអ្នកទិញមាសដ៏ខ្លាំងបំផុតដូច្នេះហើយតម្រូវការមាសបានកាន់តែច្រើនរុញមាសឲ្យកាន់តែឡើងថ្លៃ។
បើងាកមើលហាងឆេងមាសនៅក្នុងស្រុកយើងវិញឃើញថាមាសក៏ចាប់ផ្ដើមហក់ឡើងដូចហាងឆេងមាសអន្តរជាតិផងដែរ។ គិតត្រឹមថ្ងៃនេះហាងឆេងមាសក្នុងស្រុកឡើងដល់២៥៥ដុល្លារក្នុងមួយជី៕