លោក ញ៉ុង ចាន់តាក់ ធ្វើនំខេកខ្មែរ​ រសជាតិអូតែលផ្កាយ៥ លក់ក្នុងហាងតូច១ ភ្ញៀវចេញចូលឥតដាច់
Ping Chou EngDECEMBER 7 2023596 views

ចាយពេលជាង២០ឆ្នាំនៅលើការងារជាមេចុងភៅធ្វើនំនៅតាមសណ្ឋាគារធំៗជាច្រើននៅស្រុកខ្មែរ លោក ញ៉ុង ចាន់តាក់ ងាកមកធ្វើនំខេកស្នាដៃខ្មែរ​រសជាតិអូតែលផ្កាយ៥ លក់ក្នុងហាងតូច១ក្បែរផ្សារថ្មី មួយថ្ងៃៗភ្ញៀវចេញចូលទិញឥតដាច់ ទាំងចាស់ទាំងក្មេង ត្បិតនំរសជាតិឆ្ងាញ់ប្លែក មានតម្លៃសមរម្យ ត្រឹម១ម៉ឺនរៀលឡើង ក៏អាចទទួលទាននំរសជាតិផ្កាយ៥បាន។

 

376505229 298590136201322 7603107691417472856 N

 

ថ្លែងប្រាប់ក្រុមការងារចាបក្រហម សហស្ថាបនិកហាងនំខេក The Box Cake and Coffee លោក ញ៉ុង ចាន់តាក់ បានឱ្យដឹងថា ហាងនំរបស់លោកទើបតែបើកបាន៣ខែប៉ុណ្ណោះ តែជំនាញនិងបទពិសោធន៍ធ្វើនំគ្រប់ប្រភេទ អឺរ៉ុប-អាស៊ី នេះមានជាង២០ឆ្នាំមកហើយ ខណៈលោកបានប្រឡូកក្នុងវិស័យនេះតាំងពីនៅវ័យកំលោះ និងធ្វើការងារជាចុងភៅ នៅអូតែលកម្រិតផ្កាយជាង១០កន្លែងនៅភ្នំពេញ។

 

ឈានមកដល់វ័យ៥២ឆ្នាំនេះ លោកបានបញ្ជាក់ឱ្យដឹងថាទម្រាំនឹងសម្រេចចិត្តបើកហាងនំមួយនេះលោកក៏ធ្លាប់បោះបង់លើអាជីវកម្មផ្សេងៗចំនួន២លើកដែរ ត្បិតអ្វីមុខរបរទាំងនោះមិនត្រូវនឹងអ្វីដែលលោកស្រឡាញ់ខ្លាំង។

 

យ៉ាងណាមិញសម្រាប់ការបើកហាងនំតូចមួយនៅកណ្តាលក្រុងភ្នំពេញនេះគឺកើតឡើងពីការបំផុសគំនិតរបស់ក្មួយប្រុស-ស្រី​បង្កើតរបស់លោកផ្ទាល់តែ ដោយក្នុងនោះលោកជាអ្នកធ្វើនំរូបមន្តផ្ទាល់ខ្លួនបំបែកចេញពីរសជាតិអូតែល ហើយក្មួយៗជាអ្នកលក់ និងជាអ្នកគ្រប់គ្រង។

 

ត្រង់ចំណុចនេះមេចុងភៅវ័យជាង៥០រូបនេះបានបញ្ជាក់ថាការធ្វើនំនេះជាជំនាញដែលលោកស្រឡាញ់បំផុត ហើយជាជំនាញដែលចង់ផ្ទេរទៅឱ្យក្មេងៗនិងកូនចៅជំនាន់ក្រោយរៀនបន្តពីលោក ហើយអាចបើកអាជីវកម្ម បង្កើតជាចំណូលបាន ព្រោះជំនាញមួយនេះកម្រមានអ្នកដាក់ចិត្តរៀនបានយូរ ១០០% ណាស់ពោលគឺរៀនយកមួយចេះៗប៉ុណ្ណោះ។

 

រៀងរាល់ថ្ងៃហាងនំ The Box Cake and Coffee តែងមាននំថ្មីៗជារៀងរាល់ថ្ងៃដែលធ្វើដោយស្នាដៃមេចុងភៅរូបនេះផ្ទាល់ ដែលមានដូចជានំខេករសជាតិអូតែល នំខួបកំណើតតូចៗស្អាតៗនិង នំខុកខីពិសេស រួមជាមួយតែកាហ្វេផងដែរ ជាមួយនឹងតម្លៃសមរម្យចាប់ពី១ម៉ឺនរៀល ឯរសជាតិវិញមិនផ្អែម មិនសាប ពោលជាការបូកបញ្ចូលគ្នារបស់នំស្តង់ដារអាស៊ីនិងអឺរ៉ុបតែម្តង។

 

395458041 326878226705846 4493767155810937644 N

 

378318177 301881665872169 4566426735000848391 N

 

378235985 300666695993666 2573171402056648658 N

 

លើសពីនេះ The Box Cake and Coffee ក៏អាចផ្តល់នូវសេវាកម្មតាមកម្មវិធីតូចធំផងដែរទៅតាមតម្រូវការអតិថិជន ខណៈក​ន្លងមកនំខុកខីពិសេសរបស់លោកត្រូវបានអតិថិជនកម្មង់ទិញដាក់តាមកម្មវិធីតូចធំឥតដាច់។

 

ទន្ទឹមនឹងនេះដែរ លោក ញ៉ុង ចាន់តាក់ ក៏បានផ្តាំផ្ញើដល់អ្នកដែលចង់រៀនជំនាញធ្វើនំថាប្រសិនបើស្រឡាញ់ជំនាញនេះបើធ្វើៗឱ្យច្បាស់លាស់ យកចិត្តទុកដាក់  ព្រោះវាជាជំនាញដែលអាចតដល់កូនដល់ចៅជំនាន់ក្រោយហើយសម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនកន្លងមកជាមួយការងារនេះ ដែលលោកបានភ្ជាប់ជាមួយក្តីស្រឡាញ់ ជំនាញ ភាពច្បាស់លាស់ ការគិតគូពីសុខភាពអតិថិជន អារម្មណ៍អ្នកទទួលទាន ធ្វើឱ្យលោកធ្វើការមិនចង់ចូលនិវត្តន៍ពីការងារជាចុងភៅមួយនេះឡើយ។

 

ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អំពីនំខុកខី សម្រាប់ទទួលទានឬកម្មវិធីផ្សេងៗអាចធ្វើការទំនាក់ទំនងទៅកាន់ Facebook Page: The Box Cake and Coffee

374232441 295265236533812 4713129591446904605 N

 

 

អត្ថបទដោយ៖ ពីង ជូអេង​

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia