ត្រឹម២០២៥ ធនាគារណាធំជាងគេ? តស់មកស្គាល់ធនាគារកំពូលទាំង១០នៅកម្ពុជា មានទ្រព្យសកម្មច្រើនជាងគេបំផុត
Toeuy HongMARCH 3 20251.8 K views

បងប្អូនមួយចំនួនធំប្រហែលជាមិនទាន់ដឹងទេថាតើធនាគារណាខ្លះដែលជាធនាគារធំលំដាប់កំពូលនៅប្រទេសកម្ពុជាបើយើងគិតទៅលើទ្រព្យសកម្ម។ ដូច្នេះថ្ងៃនេះ Business Cambodia សូមបង្ហាញពីធនាគារពាណិជ្ជទាំង៥ដែលធំបំផុតបើគិតទៅលើទ្រព្យសកម្មដែលធនាគារទាំងនោះមានដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជានិងរបាយការណ៍ឆ្នាំ២០២៤នៃធនាគារមួយចំនួន។

 

 ខាងក្រោមនេះគឺជាធនាគារក្នុងស្រុកធំបំផុតទាំង១០បើគិតពីទ្រព្យសកម្មដោយរាប់ពីលំដាប់ទី១០ដល់ទី១៖

 

១០. ធនាគារ Woori Bank មានទ្រព្យសកម្ម១.៤៦ពាន់លានដុល្លារ

៩. ធនាគារវីង ទ្រព្យសកម្មភាព១.៥៩ពាន់លានដុល្លារ

៨. ធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា(FTB) មានទ្រព្យសកម្ម២ពាន់លានដុល្លារ

៧. ធនាគារ ហត្ថា មានទ្រព្យសកម្ម២.១ពាន់លានដុល្លារ

៦. ធនាគារកម្ពុជាសាធារណៈ( Campu Bank) មានទ្រព្យសកម្ម២.១៨ពាន់លានដុល្លារ

៥. ធនាគារ ស្ថាបនា មានទ្រព្យសម្ម២.៧ពាន់លានដុល្លារ

៤. ធនាគារ ខេប៊ីប្រាសាក់( KB Prasac) មានទ្រព្យសកម្ម៥.៦ពាន់លានដុល្លារ

៣. ធនាគារ កាណាឌីយ៉ា មានទ្រព្យសកម្ម៧.៨ពាន់លានដុល្លារ

២. ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មចំនួន១០.៨ពាន់លានដុល្លារ

១. ធនាគារ ABA មានទ្រព្យ១២.៣ពាន់លានដុល្លារ

 

ចំពោះទិន្នន័យនៃទ្រព្យសកម្មរបស់ធនាគារដែលបានរៀបរាប់ខាងលើភាគច្រើនគឺយើងយកទិន្នន័យពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ខណៈរបាយការណ៍ប្រចាំឆ្នាំ២០២៤នៃធនាគារភាគច្រើនមិនទាន់ចេញផ្សាយជាផ្លូវការនៅឡើយ។ ចំណែកធនាគារABA យើងយករបាយការណ៍ត្រឹមពាន់កណ្ដាលឆ្នាំ២០២៤ ហើយធនាគារ អេស៊ីលីដាយើងយកទិន្នន័យត្រឹមចុងឆ្នាំ២០២៤៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia