សម្រាប់បងប្អូនដែលបានជួបករណីឆ្កែខាំ សូមកុំទុកយូរឱ្យសោះប្រញាប់ទៅចាក់វ៉ាក់សាំងការពារជាបន្ទាន់ព្រោះជំងឺឆ្កែខាំនេះគឺពិតជាបង្កហានិភ័យខ្លាំងណាស់ ប្រសិនជាពេលវាខាំហើយយើងទុកចោលនោះ វានឹងបង្កឱ្យយើងស្លាប់បាន។
ជាមួយគ្នានោះដែរ សម្រាប់លោកអ្នកដែលមានសុពលភាពជាសមាជិក ប.ស.ស ហើយជួបករណីឆ្កែខាំអាចអញ្ជើញមកទទួលសេវានៅមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
គួរបញ្ជាក់ថា នាពេលនេះមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈបានដាក់ដំណើរការក្នុងការទទួលចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក្រោយពេលសត្វខាំជូនសមាជិក ប.ស.ស ហើយ៕