អបអរសាទរ ! ក្រុមហ៊ុនធុរកិច្ចថ្មីក្នុងស្រុក Localize Tech Solution បានដាក់ឱ្យដំណើរការប្រព័ន្ធរៀបចំការប្រកាសពន្ធឈ្មោះថា​ "SIMPLIFY"
Daneth MechMARCH 3 2025

កាលពីថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក (LOCALIZE TECH SOLUTION CO.,LTD)  បានរៀបចំកម្មវិធី ការដាក់ឱ្យដំណើរការប្រព័ន្ធរៀបចំ ការប្រកាសពន្ធតាមអនឡាញ  ដែលប្រព្រឹត្តិទៅនៅសាលប្រជុំនៅទន្លេបាសាក់២។

Photo 2025 03 03 09 12 50 (5)

Photo 2025 03 03 09 12 51

Photo 2025 03 01 15 55 08 (2)

Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម SMEs ។ បេសកម្មរបស់ Localize គឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់​ SME ឲ្យមានការគ្រប់គ្រង គណនេយ្យត្រឹមត្រូវតាមស្តង់​ដារ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីរីកចំរើនប្រកបដោយនិរន្តភាព។

Photo 2025 03 01 15 55 08

Photo 2025 03 03 09 12 50 (2)

នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីជាការរួមចំណែកបន្ថែមទៀត ក្នុងកិច្ចការកសាងវឌ្ឍនភាពនៃសហគ្រាសឌីជីថល ស្របតាមគោលនយោបាយរ​បស់រដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧នេះ ក្រុមហ៊ុនបានបន្ថែមនូវ ប្រព័ន្ធ ឌីជីថលថ្មីមួយទៀតគឺ ប្រព័ន្ធរៀបចំការប្រកាសពន្ធ ឈ្មោះថា “SIMPLIFY” ដែលនឹងជួយសម្រួលដល់ ការងាររបស់គណនេយ្យករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋដូចជា ៖  

  • រៀបចំទិន្នន័យបានលឿនរហ័ស ដោយមិនបាច់បញ្ចូលឡើង ពេលភ្ជាប់ជាមួយប្រព័ន្ធគណនេយ្យ
  • ប្រមូលផ្តុំទិន្នន័យនៅក្នុងប្រព័ន្ធតែមួយដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួលក្នុងត្រួតពិនិត្យនៅពេលក្រោយ
  • អាចផ្ទេរការគ្រប់គ្រងពីគណនេយ្យករ ម្នាក់ទៅម្នាក់យ៉ាងស្រួល មិនបារម្មណ៍ពេលផ្លាស់ប្តូរអ្នកប្រកាសពន្ធ
  • ងាយស្រួលប្រើប្រាស់ មានលំហូរការងារច្បាស់លាស់ និងមានរបាយការណ៍ជាក់លាក់

ក្នុងកម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមពី វាលគ្មិនកិត្តិយសមកពី វិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈគណនេយ្យ, តំណាងមកពីអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ព្រមទាំងវត្តមានពីភ្ងៀវកិត្តិយសមកពីជាង ១០០​ស្ថាប័ន ដែលជាដៃគូសហការរបស់យើង, ក្រុមហ៊ុនជំនាញវិជ្ជាជីវៈគណនេយ្យ ពន្ធដា និងសវនកម្ម ខ្មែរ និងបរទេស,  អ្នកប្រើប្រាស់ និងសិស្សនិសិត្ស ផងដែរ ។

ដោយអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសារធារណជន និងសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដោយផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដានបណ្តាញសង្គមរបស់ Localize ឬចូលតាមដំណនេះ ដើម្បីតាមដាន Channel telegram : https://t.me/LOCALIZECHANNEL

Photo 2025 03 03 09 12 50

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia