ទឹករ៉ែធម្មជាតិកាយា ដែលមានសមាសធាតុរ៉ែសំខាន់ៗសម្រាប់ជួយទ្រទ្រង់ដល់សុខភាពរាងកាយ
Sreymom ChaMARCH 3 2025

រាងកាយរបស់មនុស្សយើងត្រូវការជាតិទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយរក្សាតុល្យភាព និងទ្រទ្រង់សារពាង្គកាយអោយមានសុខភាពល្អ។ តាមការណែនាំរបស់អង្គការ WHO បានអោយដឹងថា៖​ រាងកាយរបស់មនុស្សពេញវ័យ ចំពោះស្ត្រីត្រូវការពិសាទឹក 2.7លីត្រ រីឯបុរសវិញ 3.7 លីត្រក្នុងមួយថ្ងៃ។ ដូច្នេះសូមពិសារទឹកអោយបានគ្រប់គ្រាន់ និងសូមជ្រើសរើសយកទឹករ៉ែធម្មជាតិកាយា ដែលមានសមាសធាតុរ៉ែសំខាន់ៗសម្រាប់ជួយទ្រទ្រង់ដល់សុខភាពរាងកាយ។

ទឹករ៉ែធម្មជាតិកាយា ជាទឹករ៉ែធម្មជាតិខ្មែរ ដែលមានប្រភពមកពីជួរភ្នំឱរ៉ាល់ ដែលមានកំពស់ខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ទឹករ៉ែធម្មជាតិកាយា ត្រូវបានយកចេញពី អាងស្តុកទឹកធម្មជាតិនៃស្រទាប់ក្រោមដីជម្រៅ100ម៉ែត្រ ហើយមានកម្រិត pH 7.0 ដែលជាកម្រិតមិនទាម និងមិនខ្ពស់ ព្រមទាំងមានសមាសធាតុរ៉ែសំខាន់ៗដែលចាំបាច់សម្រាប់ជួយទ្រទ្រង់ដល់រាងកាយដូចជា:

-កាល់ស្យូម Calcium : អាច​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ
-ម៉ាញ៉េស្យូម​ Magnesium : អាច​ជួយ​កាត់បន្ថយហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង និងជួយដល់ប្រព័ន្ធរំលាយអាហារ
-សូដ្យូម Sodium : អាចជួយសម្រួលដល់សាច់ដុំ និង​សរសៃរប្រសាទ ហើយមានតួនាទី​រក្សា​សម្ពាធ​ឈាម​ឱ្យ​មាន​តុល្យភាព
-ប៊ីកាប៉ូណាត Bicarbonate : អាចជួយរក្សាអាស៊ីតក្នុងរាងកាយ​អោយមានតុល្យភាព និងជួយស្តារថាមពលក្នុងរាងកាយ
-ប៉ូតាស្យូម Potassium : អាចជួយសម្រួលដល់សរសៃឈាមដើរបានស្រួល
-ភ្លុយអរ Fluoride: អាចជួយការពារការពុកធ្មេញ និងពង្រឹងស្រទាប់ធ្មេញ
-ស៊ីលីកា Silica : អាចជួយពង្រឹងដល់សុខភាពស្បែក សក់ និងក្រចក

ទឹករ៉ែធម្មជាតិកាយា សូមលើកទឹកចិត្តប្រជាជនខ្មែរទទួលទានទឹកអោយបានគ្រប់គ្រាន់ ដើម្បីសុខភាពល្អប្រសើរ និងសូមចូលរួមចំណែកជាមួយកម្មវិធី ពិព័រណ៍សុខភាពចាបបៃតង ២០២៥ ក្រោមប្រធានបទ "សុខភាពល្អ សម្រស់ស្អាត កូនវៃឆ្លាត" ដែលធ្វើឡើង២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី០៨-០៩ ខែមីនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល ។ ជាមួយគ្នានេះ ទឹករ៉ែធម្មជាតិកាយាមានការផ្តល់ជូន សម្រាប់លោកអ្នកដែលបានជាវទឹករ៉ែធម្មជាតិកាយា ចំនួន 3កេស​ ថែមជូន 1កេស ភ្លាមៗនៅក្នុងកម្មវិធីនេះដោយផ្ទាល់។

“សុខភាព និងផាសុកភាពរបស់ប្រជាជនខ្មែរ គឺជាអត្ថិភាពរបស់ទឹករ៉ែធម្មជាតិ កាយា”។​

Sreymom Cha

អត្ថបទសរុប៖ 325

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia