ជិះរាល់ថ្ងៃ តិចអត់ដឹង! នេះជាតម្លៃពន្ធផ្លូវត្រូវបង់នៅកម្ពុជា សម្រាប់រថយន្តគ្រប់ប្រភេទ
Kan DaraMARCH 3 2025705 views

យោង​តាម​​ឧបសម្ព័ន្ធ​ II ស្តី​ពី​ការកំណត់​ប្រាក់​ពន្ធតាម​ទំហំ​ស៊ី​ឡាំងរបស់​រថយន្ត​ទេស​ចរណ៍ បាន​ឲ្យ​ដឹងថា​​ ​​ការ​បង់​ពន្ធ​​ផ្លូវ​​សម្រាប់​យានយន្ត​​គ្រប់​ប្រភេទ​ គេវាស់​លើ​​​​​​ទំហំ​​ស៊ី​ឡាំង​​ម៉ាស៊ីនគិតជា (​ សេសេ ឬ​ ស.ម៣ ) និង​​ឆ្នាំដែល​រថយន្ត​ផលិត​​​​ ​ដូចខាងក្រោម​៖

 

​១/. រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ដល់ ១៥០០សេសេ(​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ១,៥លីត្រ ចុះ​ក្រោម​)

  • ចំពោះឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ១៥ម៉ឺនរៀល
  • ចំពោះឆ្នាំផលិតលើស ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១០ម៉ឺនរៀល
  • ចំពោះឆ្នាំផលិតលើស ១០ឆ្នាំ ត្រូវបង់​ពន្ធចំនួន ៨ម៉ឺនរៀល 
  •  

    ២/. រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​លើសពី ១៥០០​សេសេ ដល់ ២០០០​សេសេ (​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ២,០លីត្រ ចុះ​ក្រោម​)

    • ចំពោះឆ្នាំ​ផលិតដល់ ​៥ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ២០​ម៉ឺន​រៀល
    • ចំពោះឆ្នាំ​ផលិត​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១៥ម៉ឺន​រៀល
    • ចំពោះឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១០ម៉ឺន​រៀល

     

    ៣/. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ២ពាន់សេសេ ដល់ ២៩០០សេសេ (​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ២,៩លីត្រ ចុះ​ក្រោម​)

    • ចំពោះឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៦០ម៉ឺនរៀល
    • ចំពោះឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៤០ម៉ឺនរៀល
    • ចំពោះឆ្នាំ​ផលិត​លើសពី ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ២៥ម៉ឺនរៀល

     

    ៤/. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើស​ពី ២៩០០​សេសេ ដល់ ៤ពាន់​សេស (​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ៤,0លីត្រ ចុះ​ក្រោម​)

    • ចំពោះឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១,៦លានរៀល
    • ចំពោះឆ្នាំ​ផលិត​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១លានរៀល
    • ចំពោះឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៦០ម៉ឺនរៀល។

     

    ៥/. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៤ពាន់សេសេឡើងទៅ (​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ៤,០លីត្រ ឡើងទៅ​​)

    • ចំពោះឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវ​បង់ពន្ធ​ចំនួន ២លានរៀល
    • ចំពោះឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១,២លានរៀល
    • ចំពោះឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៨០​ម៉ឺនរៀល។

     

    លល

     

    គួរជម្រាបផងដែរថា ចំពោះយានយន្តថ្មី ត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយ នូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្តអត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ៕

     

    អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

     

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia