យោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលបន្តគ្រប់ដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។ស្ថានភាពបែបនេះនឹងធ្វើឱ្យខេត្តកោះកុង មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
ជាមួយគ្នានោះដែរ តំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌និង អាគេ្នយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
ចំណែក តំបន់ខ្ពង់រាបវិញគឺមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី៕