ឥតគិតថ្លៃសេវាទទួល ឬ ផ្ទេរប្រាក់ជុំវិញពិភពលោកតាមរយៈឌីជីប៊ី ម៉ូបាល
Daneth MechMARCH 3 2025

ធនាគារ ឌីជីប៊ី​ ដែលជាបុត្រសម្ព័ន្ធ នៃធនាគារ អាយអឹម (iM) ជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ ឌីជីប៊ី និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង បានបន្តធ្វើការផ្តល់ជូនកាន់តែពិសេសដល់អតិថិជនរបស់ខ្លួន គឺជាការមិនគិតកម្រៃសេវាសម្រាប់អតិថិជនទូទៅ និងម្ចាស់អាជីវកម្មដែលមានបំណងទទួល ឬផ្ទេរប្រាក់ក្រៅប្រទេសទាំងលក្ខខណ្ឌអាជីវកម្ម និងផ្ទាល់ខ្លួនជុំវិញពិភពលោកតាមរយៈប្រព័ន្ធ SWIFT។ អស់ក្តីបារម្ភ ងាយស្រួល រហ័ស និងមានទំនុកចិត្តខ្ពស់លើប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែងជាមួយឌីជីប៊ី ម៉ូបាល ដោយមិនមានកម្រៃសេវាឡើយ។

សម្រាប់អតិថិជនដែលមានបងប្អូន មិត្តភក្តិ  ឬដៃគូអាជីវកម្មនៅក្រៅប្រទេសទាំងអស់ជុំវិញពិភពលោក ដោយគ្រាន់តែមានគណនីបញ្ញើសន្សំធនាគារ ឌីជីប៊ី​ជាការស្រេច។ ពិសេសជាងនេះទៀត សម្រាប់អតិថិជនដែលបើកគណនីបញ្ញើសន្សំសម្រាប់រួមចំណែកជួយសង្គមជាតិរបស់ធនាគារ ឌីជីប៊ី លោកអ្នកនឹងទទួលបានបានអត្រាបន្ថែមរហូតដល់ ០,៥០% ដោយស្វ័យប្រវត្តបន្ថែមពីលើអត្រាការប្រាក់ខ្ពស់ជាងគេស្រាប់ ៣% ក្នុងមួយឆ្នាំ។ តាមរយៈគណនីបញ្ញើសន្សំសម្រាប់រួមចំណែក ជួយសង្គមជាតិនេះ លោកអ្នកក៏នឹងបានការចូលរួមចំណែកជួយដល់សង្គមជាតិតាមរយៈសសរស្តម្ភទាំង ០៤ របស់ធនាគារ ឌីជីប៊ី​ ដោយស្វ័យប្រវត្តរួមមាន៖ ការកសាងវត្តអារាម គាំទ្រមន្ទីរពេទ្យកុមារ បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការថែទាំបរិស្ថានផងដែរ។

Photo 2025 03 03 09 31 08

លោក Kim Pan Seung នាយកប្រតិបត្តិ នៃធនាគារ ឌីជីប៊ី បាន​មាន​ប្រសាសន៍ថា៖ ធនាគារ ឌីជីប៊ី ​តែងតែយកចិត្តទុកដាក់ និងធ្វើការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនយើង។ ជាមួយគ្នានេះលោកអ្នក​អាចធ្វើការទទួល និងផ្ទេរប្រាក់ក្រៅប្រទេសដោយឥតគិតថ្លៃ ប្រកបដោយភាពងាយស្រួល​ រហ័ស និងអាចត្រួតពិនិត្យសាច់ប្រាក់បានតាមរយៈឌីជីប៊ី ម៉ូបាល គ្រប់ពេលវេលា គ្រប់ទីកន្លែង។ លោកបានបន្ថែមទៀតថា ធនាគារ ឌីជីប៊ី បាននឹងកំពុងបន្តអភិវឌ្ឍនូវផលិតផល​ និងសេវាកម្មថ្មីៗជាច្រើនទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាស្របទៅនឹង យុគសម័យឌីជីថលនេះផងដែរ។

អំពីធនាគារ ឌីជីប៊ី

ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជ ដែលមានកម្មសិទ្ធិកាន់កាប់ភាគហ៊ុន ១០០% នៃធនាគារ អាយអឹម (iM)  ដែលជាធនាគារដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ ២០២០ ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ   ឌីជីប៊ី ភីអិលស៊ី។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត អេធីអឹម ប័ណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia