ទ្រព្យចាយលែងអស់ហើយ! តែនេះជាប្រា.ក់ខែបន្ថែម របស់ប្រធានាធិបតីអាមេរិក​ លោក Trump
Ping Chou EngMARCH 1 2025991 views

តំណែងជាប្រធានាធិបតីជាការងារខ្ពស់បំផុត មួយ ពិសេសជាប្រធានាធិបតី ដែលគ្រប់គ្រងប្រទេសមហាអំណាច ដូចលោក Donald Trump​​ យ៉ាងណាមិញខាងក្រោមនេះជាប្រាក់បៀវត្សប្រចាំឆ្នាំ និងប្រាក់ឧបត្ថម្ភផ្សេងៗ របស់លោក Trump ក្នុងតំណែងជាប្រធានាធិបតីអាមេរិក ធ្វើការក្នុងការិយាល័យពងក្រពើ ជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនសុទ្ធ ចំនួន៥.៨ពាន់លានដុល្លារ ។

 

យោងតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក  ក្នុងមាត្រាទី២ ផ្នែកទី១ប្រការទី៧ បានកំណត់ដោយសភាថាប្រធានាធិបតីអាមេរិកនឹងទទួលបានប្រាក់ខែ ជាប្រចាំឆ្នាំចំនួន៤០ម៉ឺនដុល្លារ។ ដូច្នេះប្រាក់ខែរបស់លោក​Trumpជាប្រចាំឆ្នាំគឺ ៤០ម៉ឺនដុល្លារ។

បន្ថែមពីលើនេះលោកក៏មានប្រាក់ឧបត្ថម្ភផ្សេងៗទៀតដូចជា ថ្លៃចំណាយប្រចាំឆ្នាំ៥ម៉ឺនដុល្លារ និង ប្រាក់១០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្លៃការធ្វើដំណើរ រួមទាំង១៩ម៉ឺនដុល្លារ ទៀតក្នុងមួយឆ្នាំសម្រាប់ការកម្សាន្ត។

 

ដោយឡែកនៅអំឡុងពេលកាន់តំណែងជាប្រធានាធិបតីលើកទី២នេះ លោក Donald Trump បានជ្រើសរើសទទួលយកការប្រាក់បៀវត្សរ៍ជានិមិត្តរូបត្រឹមចំនួន១ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយប្រាក់ប្រចាំឆ្នាំទាំងអស់របស់គាត់នឹងលះបង់ឱ្យទៅភ្នាក់ងាររដ្ឋាភិបាល និងសហព័ន្ធផ្សេងៗវិញ។

 

ចំពោះការអនុវត្តប្រាក់ខែ១ដុល្លារ នេះអាចហៅបានថាជាការធ្វើតាមប្រពៃណី របស់ឥស្សរជនសាធារណៈ ដោយងាកទៅសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តលើការងាររបស់ពួកគេ ចំពោះសេវាកម្មសាធារណៈវិញ។

 

សូមបញ្ជាក់ផងដែរថាក្រៅពីអត្ថប្រយោជន៍ផ្សេងៗ ប្រធានាធិបតីអាមេរិកក៏មានសិទ្ធិស្នាក់ នៅលំនៅដ្ឋានផ្លូវការគឺសេតវិមាន រួមជាមួយក្រុមគ្រួសារទាំងអស់ បម្រើទាំងជាលំនៅដ្ឋាន និងកន្លែងធ្វើការផ្លូវការ។​ សូម្បីតែបន្ទាប់ពីចាកចេញពីតំណែងក៏ដោយ ប្រធានាធិបតីនៅតែមានប្រាក់ខែពីរដ្ឋាភិបាល ជាប្រាក់សោធននិវត្តន៍ប្រចាំឆ្នាំ ដែលមានចំនួនជាង២០ម៉ឺនដុល្លារដែរ៕

 

អត្ថបទដោយ៖​ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia