ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះតទៅ ខេត្ត២ នេះ នឹងមានភ្លៀងធ្លាក់រយៈពេល៣ថ្ងៃជាប់ៗគ្នា
ធី ស្រីល័ក្ខFEBRUARY 28 20254 K views

យោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា របបខ្យល់មូសុងឦសានជាមួយនឹងសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល ស្ថានភាពបែបនេះនឹងធ្វើឱ្យខេត្តកោះកុង និងព្រះសីហនុមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែមីនា។

 

ជាមួយគ្នានោះដែរ តំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសបូព៌និង អាគេ្នយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។

 

ចំណែក តំបន់ខ្ពង់រាបវិញគឺមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី៕

១៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia