ផ្តាច់ខ្លួនចេញពីជំនួញ អាណាចក្ររាប់ពាន់លា.ន$ របស់ Trump ត្រូវបានដឹកនាំដោយបុរស២រូបនេះ
Ping Chou EngMARCH 1 2025157 views

ជាធម្មតាអ្នកនយោបាយមិនអាចកាន់កាប់ជំនួញផ្ទាល់ខ្លួនទេ ប៉ុន្តែអាចរក្សាភាពជាម្ចាស់ ឬភាគហ៊ុនិកបាន។ ក្នុងនោះនៅអំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ Donald Trump លោកបានផ្តាច់ខ្លួនចេញពីអាណាចក្រជំនួញរាប់ពាន់លានដុល្លាររបស់លោក ប៉ុន្តែនៅ​រក្សា​ភាព​ជា​ម្ចាស់​និងជាស្ថាបនិក។  

 

លោក Donald Trump បានថ្លែងក្នុងអំឡុងកិច្ចប្រជុំមួយ ជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅសណ្ឋាគារ Hyatt Regency ក្នុងទីក្រុង Washington, DC កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ​ ដោយបានបញ្ជាក់ថា អាណាចក្រ Trump ទាំងអស់រួមមាន៖

 

អចលនទ្រព្យ សណ្ឋាគារ ថ្នាក់កីឡាវាយកូនហ្គោល ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ នឹងប្រគល់ឱ្យកូនៗរបស់គាត់ នៅពេលគាត់ចូលសេតវិមាន។

 

ជាមួយនឹងតម្លៃសរុបរបស់ក្រុមហ៊ុនជាង៦០០លានដុល្លារ សិទ្ធិ​​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ទាំងអស់គឺត្រូវបានធ្វើឡើងដោយ​កូនប្រុស​របស់​គាត់ពីររូបគឺ លោក Donald Jr. Trump មានអាយុ៤៧ឆ្នាំ និងលោក Eric Trump មានអាយុ៤១ឆ្នាំ។

 

ក្នុងនោះលោក Donald J. Trump Jr. មានតួនាទីជាអនុប្រធានប្រតិបត្តិ ផ្នែកច្នៃប្រឌិត និងជាអ្នកដឹកនាំនៅក្នុងពិភពជំនួញទាំងមូលនាពេលបច្ចុប្បន្ននេះ។ លោកមានតួនាទី ធ្វើការដើម្បីពង្រីក និងអភិវឌ្ឍន៍ក្រុមហ៊ុនអចលនទ្រព្យ ការលក់រាយ ពាណិជ្ជកម្ម សណ្ឋាគារ និងកីឡាវាយកូនហ្គោលទាំងអស់របស់ក្រុមហ៊ុន។

 

Donbiopic Mobile

 

ដោយឡែកចំពោះលោក Eric Trump គឺមានតួនាទីជាអនុប្រធានប្រតិបត្តិនៃសាជីវកម្ម Trump ដោយមានទំនួលខុសត្រូវដឹកនាំគ្រប់ទិដ្ឋភាពនៃការគ្រប់គ្រងនិងប្រតិបត្តិការជាសកល រួមទាំងការទិញគម្រោងថ្មី ការអភិវឌ្ឍន៍ និងសំណង់ សណ្ឋារគារនិងថ្នាក់កីឡាវាយកូនហ្គោលលំដាប់សេដ្ឋី។​

 

 132215246 Trumpinhistowerresized

 

គួររំលឹកថាលោក Donald Trump បានក្លាយជាវ័យក្មេងតាំងពីអាយុ៨ឆ្នាំ នេះបើយោងតាមកាសែត The New York Times ។ គាត់បានក្លាយជាអ្នកគ្រប់គ្រងអាជីវកម្មមរកតគ្រួសារចាប់តាំងពីឆ្នាំ ១៩៦៨ ជាប្រធានអាជីវកម្មអចលនទ្រព្យ និងបានប្តូរឈ្មោះក្រុមហ៊ុនដាក់ឈ្មោះខ្លួន​​ឯងថា Trump Organization ហើយបានចាប់ផ្តើមទិញ សាងសង់អាគារខ្ពស់ៗ សណ្ឋាគារ កាស៊ីណូ និងទីលានវាយកូនហ្គោល។ គាត់ធ្លាប់ផុងខ្លួន ជំពាក់បំណុលអាជីវកម្មជាង៩ពាន់ដុល្លារ មុនក្លាយជា អ្នកនយោបាយនៅឆ្នាំ២០១៦៕

 

 132215246 Trumpinhistowerresized

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia