មនុស្សមួយចំនួនខំប្រឹងធ្វើការយ៉ាងត្រដាបត្រដួល និងសន្សំសំចៃខ្លាំង ដោយសង្ឃឹមថានឹងក្លាយទៅជាសេដ្ឋីនៅថ្ងៃអនាគត ឬអាចចូលនិវត្តន៍ទាំងវ័យក្មេង ប៉ុន្តែមានតិចតួចណាស់ដែលអាចសម្រេចបំណងនេះបាន។ ខាងក្រោមគឺជា លក្ខណពិសេសទាំង៥ ដែលសេដ្ឋីវ័យក្រោម៣០ឆ្នាំភាគច្រើនមាន យោងតាមការសិក្សារបស់ Entrepreneur៖
១/. គិតធំ ហើយចាប់ផ្តើមសកម្មភាពភ្លាមៗ៖ បុគ្គលជោគជ័យ ឬទទួលបានភាពមានបាននៅអាយុក្រោម ៣០ឆ្នាំ គឺជាមនុស្សដែលហ៊ានដោះលែងខ្លួនឯងឲ្យសុបិនធំ មើលពិភពលោកក្នុងពន្លឺថ្មី និងមើលពីរបៀបដែលអ្វីៗប្រព្រឹត្តទៅខុសៗគ្នា រួមទាំងមានលក្ខណវិជ្ជមានច្រើនជាងមនុស្សធម្មតា។ ហើយបន្ទាប់មកពួកគេដើរតាមចក្ខុវិស័យដែលខ្លួនបានកំណត់ ចាប់ឱកាសភ្លាមៗ ធ្វើសកម្មភាពដែលខ្លួនបានដៅទុក ដោយមិនរង់ចាំថ្ងៃណាមួយកើតឡើងឡើយ។
២/. មានវិចារណញ្ញាណ និងច្នៃប្រឌិត៖ សេដ្ឋីវ័យក្មេងភាគច្រើនតែងពឹងផ្អែកលើវិចារណញ្ញាណរបស់ខ្លួនឯងដូចជា ការប្រើខួរក្បាលក្នុងការគិតរកភាពសមហេតុសមផល។ ពួកគេយកចិត្តទុកដាក់លើសំឡេងខាងក្នុងខ្លួនដែលកំពុងផ្តល់ឱ្យពួកគេនូវថាមពលជំរុញពីខាងក្នុងដ៏ខ្លាំងក្លា។
៣/. មិនខ្លាចប្រថុយនឹងការបរាជ័យ៖ មនុស្សជោគជ័យ មិនមែនកើតមកមានគោលបំណងដើម្បីជោគជ័យនោះទេ។ ពួកគេត្រូវតែទទួលបានបទពិសោធន៍ និងការយល់ដឹងទូលំទូលាយចាំបាច់ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ ការយល់ដឹងទូលំទូលាយនោះច្រើនតែកើតឡើងក្នុងទម្រង់ជា ការបរាជ័យ និងបទពិសោធន៍ឈឺចាប់ជាដើម។
៤/. មិនប្តូរពេលវេលាដើម្បីលុយ៖ អ្នកនឹងមិនក្លាយជាសេដ្ឋីនោះទេ ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវ។ សេដ្ឋីវ័យក្មេងយល់ថា ពួកគេត្រូវតែផ្តោតលើការបង្កើតប្រាក់ចំណូលថេរដោយមិនចាំបាច់ចំណាយពេលវេលារកលុយ។ ពួកគេប្រើទេពកោសល្យ ធនធាន និងអំណាចរបស់ខ្លួនដើម្បីបង្កើតឱកាសសម្រាប់ប្រាក់ចំណូលដែលមានភាពរឹងមាំ។ និយាយម៉្យាងទៀត ទោះបីអ្នករកបានប្រាក់ចំណូលយ៉ាងច្រើនតាមរយៈប្រាក់ខែក៏ដោយវាពិបាកក្នុងការបង្កើតទ្រព្យសម្បត្តិដ៏ច្រើនខណៈពេលដែលអ្នកស្ថិតនៅក្នុងរូបភាពជាបុគ្គលិករបស់នរណាម្នាក់ណាស់។ សេដ្ឋីវ័យក្មេងប្រើដើមទុនរបស់ពួកគេ (ឬដើមទុនរបស់មនុស្សផ្សេងទៀត) ដើម្បីបង្កើតទ្រព្យសម្បត្តិកាន់តែច្រើន។
៥/. ផ្តោតលើភាពខ្លាំង៖ ផ្តោតលើការធ្វើជាម្ចាស់លើរឿងមួយ ប្រសិនបើអ្នកអាចធ្វើរឿងនោះប្រសើរជាងអ្នកផ្សេងអ្នកនឹងមានឱកាសទទួលបានភាពជោគជ័យខ្ពស់ ព្រោះការដឹងពីភាពខ្លាំងរបស់ខ្លួនឯងវាប្រៀបដូចជាលេខសំងាត់ដែលអាចចាក់សោទ្វារនៃភាពមានបានយ៉ាងដូច្នោះដែរ។ សេដ្ឋីវ័យក្មេងទាំងអស់ដឹងថា ពួកគេត្រូវតែផ្តោតលើចំណុចខ្លាំងរបស់ខ្លួនដើម្បីទទួលបានជោគជ័យយូរអង្វែង។ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកលើអ្វីមួយដែលអ្នកមិនអាចផ្តោតការគិតជាមួយ ត្រូវផ្តោត ១០០%លើភាពខ្លាំងរបស់អ្នក បន្ទាប់មកកសាងក្រុមមនុស្សដ៏អស្ចារ្យដែលនឹងធ្វើរឿងអស្ចារ្យជាមួយគ្នា។
យ៉ាងណាមិញ ក្រៅពីលក្ខណពិសេសដ៏មានឥទ្ធិពលទាំង៥ ខាងលើនេះ ក្រុមសេដ្ឋីវ័យក្រោម ៣០ឆ្នាំ ក៏មានសមត្ថភាពផ្សេងទៀតដូចជា ការយល់ងាយយល់ចិត្តអ្នកដទៃ ស្គាល់ពណ៌បេះដូងរបស់ខ្លួនច្បាស់ ឬដឹងថាខ្លួននៅកម្រិតណា និងចង់បានអ្វីជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម