ប្រយ័ត្នប៉ូលីសផាក! ក្រសួងបញ្ជាក់ថា បើម្ចាស់យានយន្តខុសករណីនេះ នឹងពិន័យរហូតដល់១លានរៀល
ធី ស្រីល័ក្ខMAY 15 20252.2 K views

សម្រាប់ពុកម៉ែបងប្អូនដែលបាន ប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត បើសិនជាប៉ូលីសចាប់បាននឹងចាប់ផាកពិន័យហើយ ដូច្នេះសូមបងប្អូនត្រូវមានបណ្ណសម្គាល់រថយន្តណា។

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាត្រ៨២ ថ្មី បានចែងថា៖ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។

ចំពោះ អំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ១(មួយ)ខែ និង ពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន)រៀលទៅ១ ០០០ ០០០ (មួយលាន)រៀល ក្នុងករណីដែល ជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងកំលុងពេល៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន។

២២

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia