«មនុស្សលោកទោះមានឬក្រ អាក្រក់ឬល្អ គង់គេចមិនផុតពីរោគបៀតបៀន» នេះគឺជាវដ្ដធម្មជាតិ។ អ្នកខ្លះមានជំងឺតូចតាចអាចរីកជាធំឈឺរ៉ាំរ៉ៃរីងរៃខ្លួន ឯខ្លះទៀតទ្រហ៊ោយំត្បិតយល់ខុសថាត្រូវ ខ្លីពិចារណាប្រើតាមក្បាច់ដូនតាផ្សំថ្នាំខ្លួនឯងធានាជាជំងឺមួយរយមុខ ចុងបញ្ចប់នាំទុក្ខកាន់តែធ្ងន់។ ម្លោះហើយការយល់ដឹងពី វិជ្ជាពេទ្យ មានក្បួនខ្នាតត្រឹមត្រូវគឺជារឿងសំខាន់បំផុតមួយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ជុំវិញរឿងនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាង ទិត រដ្ឋលីណា ម្ចាស់ក្រុមហ៊ុន The 2Birds Investment បានលើកឡើងទាំងសម្តីមុតមាំច្បាស់ៗថា៖ «ផ្តាំតកូន ក្នុងមួយជំនាន់គ្រួសារត្រូវមានបងប្អូនម្នាក់ឬពីរនាក់រៀនពេទ្យ ព្រោះពេលមានទុក្ខធុរអ្វីអាចជួយគ្នាបាន។ ប្រសិនបើគ្រួសារហ្នឹងអត់មានពេទ្យសោះ គឺយើងពុំដឹងថាត្រូវទៅខាងណា ច្រកណា ជួនពេទ្យប្រាប់មកចាប់មិនសូវបាន ឬពេទ្យអាចមានចន្លោះប្រហោង ហើយក៏មិនដឹងថាគួរជួយអ្នកជំងឺបន្ថែមយ៉ាងម៉េចទេ»។
ខណៈកំពុងអង្គុយក្នុងបន្ទប់ការិយាល័យឃាំងដោយជញ្ជាំងកញ្ចក់មើលធ្លុះសកម្មភាពខាងក្រៅ អតីតឱសថការីរូបនេះ បានរំលឹករឿងរ៉ាវជូរចត់ទាំងអួលដើមកថា៖ «ជំងឺមហារីកប៉ារបស់ខ្ញុំបានឈានដល់ដំណាក់កាលចុងក្រោយ។ ដោយមានវិជ្ជាពេទ្យ យើងអាចមើលដឹងអាការៈមិនស្រួលក៏បញ្ជូនគាត់ទៅសង្រោះបន្ទាន់ភ្លាមៗ។ នឹកឆ្ងល់ចាំបាត់ៗ ដូចខុសប្រក្រតី ក៏សួរត្រង់ៗពីស្ថានភាពប៉ារបស់ខ្ញុំវាយតម្លៃទៅយ៉ាងម៉េចដែរ»។ អ្នកនាងបានបន្តទៀតថា៖ «បានពេទ្យម្នាក់ដាច់ចិត្តប្រាប់ ដោយសារយើងជាពេទ្យដូចគ្នា។ គ្រូពេទ្យនោះឲ្យយោបល់ យកល្អគួរនាំគាត់ទៅផ្ទះវិញ ចាត់ទុកថាជូនដំណើរគាត់ឲ្យដល់ផ្ទះចុះ»។
ខ្យល់សំឡេងមួយឃ្លានេះប្រៀបដូចថ្នាំផ្តាច់ចង្វាក់បេះដូង អស់កម្លាំងទន់ជើងដៃ ភ័ណ្ឌភាំងស្មាតី ហាស្តីមិនចេញ តែក្នុងនាមជាកូនស្រីម្នាក់ប្រឹងទប់ជំហរដើរទៅក្បែរឪពុកយកភាពរឹងមាំបាំងទុក្ខ អោនខ្សឹបដាក់ត្រចៀកអ្នកមានគុណយ៉ាងដូច្នេះថា៖ «ប៉ា…! តោះយើងទៅផ្ទះវិញ! គ្រូពេទ្យថាស្ថានភាពប៉ាអត់អីទេ យើងអាចចេញមកផ្ទះបានណា៎»។ ស្តាប់លឺពាក្យកូនស្រី ឪពុកហូរទឹកភ្នែក ទាំងភ្នែកបិទរាងកាយដេកស្តូកស្តឹងលែងកម្រើកខ្លួន។
ស្ថិតក្នុងបរិយាកាសស្ងាត់ជ្រងំអ្នកនាង ទិត រដ្ឋលីណា បានបន្តទាំងសំឡេងមិនសូវច្បាស់អាក់ៗអួលៗណែនបំពងកថា៖ «និយាយរួមបងមានកំហុសមួយ ពេលប៉ាមកពីវៀតណាមវិញ គាត់ចាប់ផ្តើមចុកពោះ ម៉ាក់យកគាត់ទៅសម្រាកនៅភ្នំពេញ។ ចេះតែចាំថាក្រែងលោគាត់ធូរស្រាល ពេលហ្នឹងបងអត់បានមកមើលប៉ាសោះ ថ្ងៃដែលសម្រេចចិត្តថាឡើងមកជួបប៉ា គឺជាថ្ងៃដែលគាត់ស្លាប់បាត់ទៅហើយ»។
យ៉ាងណាមិញ អ្នកនាងចង់ផ្ញើរសារទៅកាន់បងប្អូនប្រជាជនខ្មែរថា សូមកុំយកចំណេះដឹងសូន្យភាគរយផ្នែកពេទ្យ ទៅវិនិច្ឆ័យតាមទម្លាប់លើជំងឺទូទៅ ត្បិតពេលខ្លះសូម្បីតែពេទ្យបានឆ្លងកាត់ការរៀនសូត្រវិជ្ជាជីវត្រឹមត្រូវរាប់ឆ្នាំក៏អាចនៅមានចន្លោះប្រហោង ដូចសុភាសិតខ្មែរបានចែងថា «ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច»។
គួរជម្រាបផងដែរ អ្នកនាង ទិត រដ្ឋលីណា បានបើកដំណើរការ The 2Birds Investment CO,.LTD តាំងពីឆ្នាំ២០១៩ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនមានផលិតផល២មុខ ដោយផលិតផលទីមួយគឺ ProBiotics Gummies ចំណែកផលិតផលទី២គឺ Body Balm by The 2Birds Brand ឬ Pain Clear Canabis Balm ដែលផលិតផលទាំងពីរនេះទទួលបានការគាំទ្រយ៉ាងច្រើនពីរសំណាក់អ្នកប្រើប្រាស់និងការណែនាំបន្តពីអតិថិជនម្នាក់ទៅម្នាក់ទៀតពីគុណភាពសុវត្ថិភាពនិងប្រសិទ្ធិភាពហើយក៏ព្រោះតែអតិថិជនទទួលបានការប្រឹក្សាយ៉ាងលំអិតមុននឹងប្រើប្រាស់។
លើសពីនេះ សម្រាប់ផលិតផលរបស់ The 2Birds Investment ទើបតែទទួលបានពានរង្វាន់ Best Quality Awards 2022 នៅប្រទេសថៃកាលពីថ្មីៗនេះ។ ដូច្នេះហើយបងប្អូនអាចប្រើប្រាស់ផលិតផលដោយជឿជាក់បាន ប្រសិនជាបងប្អូនមានចម្ងល់ឬចង់កម្មង់ផលិតផលអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 644 423/085 644 423។ ឬអាចឆាតទៅកាន់ផេក MongkulTepy Trading, Tith Radlina, The 2Birds Investment៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦