ខណៈពេលដែលយើងធ្លាប់បានឮអំពីការច្នៃប្រឌិត ឬរបកគំហើញដែលបង្កើតឡើងដោយបុរស ស្របពេលជាមួយគ្នានោះមានការច្នៃប្រឌិតដ៏មានប្រយោជន៍ជាច្រើនដែលបង្កើតឡើងដោយស្រី្ត។ ខាងក្រោមនេះគឺជាវត្ថុទាំង១០ មនុស្សស្ទើរមួយពិភពលោកកំពុងប្រើជារៀងរាល់ថ្ងៃ ដែលចាប់បដិសន្ធិឡើងដោយស្នាដៃស្ត្រី៖
១/. ម៉ាស៊ីនកម្តៅរថយន្ត (The Car Heater)៖ ត្រូវបានបង្កើតឡើងដំបូងគេដោយអ្នកស្រី Margaret A. Wilcox ក្នុងឆ្នាំ១៨៩៣ ដែលដឹកនាំប្រព័ន្ធដែលអាចដឹកនាំខ្យល់ចេញពីម៉ាស៊ីនរបស់រថយន្តដើម្បីកម្តៅផ្នែកខាងក្នុង។
២/. ជណ្តើររត់គេចពីអគ្គីភ័យ (The Fire Escape)៖ ភ្លើងឆេះអគារបានបន្តសម្លាប់មនុស្សច្រើននាក់ ជាមូលហេតុដែលអ្នកស្រី Anna Connelly បង្កើតជណ្តើរដែកខាងក្រៅ ដែលជាការរត់គេចពីភ្លើងដំបូងបំផុតក្នុងឆ្នាំ១៨៨៧។
៣/. តម្រងកាហ្វេ (Coffee Filter)៖ អ្នកស្រី Melitta Bentz គឺជាសហគ្រិនជនជាតិអាឡឺម៉ង់ដែលជាអ្នកបង្កើតតម្រងកាហ្វេ ហើយបានបង្កើតក្រុមហ៊ុន Melitta ដែលនៅតែលក់កាហ្វេ តម្រងកាហ្វេ និងម៉ាស៊ីនកាហ្វេរហូតមកដល់សព្វថ្ងៃនេះ។
៤/. បច្ចេកវិទ្យាវះកាត់ភ្នែកឡើងបាយដោយឡាស៊ែរ (Laser Cataract Surgery)៖ នៅឆ្នាំ១៩៨៦ អ្នកស្រី Patricia Bath បានបង្កើតការវះកាត់ភ្នែកឡើងបាយដោយឡាស៊ែរ ដែលអនុញ្ញាតឱ្យគ្រូពេទ្យរំលាយជំងឺភ្នែកឡើងបាយបានយ៉ាងឆាប់រហ័ស និងគ្មានការឈឺចាប់ មុនពេលប្រើកញ្ចក់ថ្មីលើភ្នែករបស់អ្នកជំងឺ។ បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ទូទាំងពិភពលោកដើម្បីការពារភាពងងឹតភ្នែកដោយសារជំងឺភ្នែកឡើងបាយ។
៥/. ក្បួនដោះស្រាយក្នុងកុំព្យូទ័រ (Computer algorithm)៖ អ្នកស្រី Ada Lovelace ត្រូវបានឪពុកម្តាយដែលជាអ្នកវិទ្យាសាស្ត្រលើកទឹកចិត្តតាំងពីតូចឲ្យក្លាយជាម្ចាស់ជើងឯកគណិតវិទ្យា។ ខណៈពេលដែលការបកប្រែកំណត់ចំណាំរបស់សាស្រ្តាចារ្យគណិតវិទ្យា Charles Babbage សម្រាប់ការច្នៃប្រឌិតទ្រឹស្តីរបស់គាត់នូវម៉ាស៊ីនវិភាគ Lovelace បានបន្ថែមកំណត់ចំណាំផ្ទាល់ខ្លួនរបស់នាង ដោយបង្កើនអត្ថបទដើមបីដង ហើយនាងបានផ្តល់កិត្តិយសក្នុងការសរសេរក្បួនដោះស្រាយកុំព្យូទ័រដំបូងបង្អស់របស់ពិភពលោក។
៦/. ប្រព័ន្ធសុវត្ថិភាពផ្ទះ (Home Security System)៖ ត្រូវបានបង្កើតឡើងដោយអ្នកស្រី Marie Van Brittan Brown ក្នុងឆ្នាំ១៩៦៩ មានបំណងជួយមនុស្សឱ្យធានាសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារប៉ូលីសមានភាពយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយនៅក្នុងសង្កាត់របស់នាងក្នុងទីក្រុងញូវយ៉ក។
៧/. កម្មវិធីកុំព្យូទ័រ (Computer Software)៖ អ្នកស្រីបណ្ឌិត Grace Murray Hopper ជាឧត្តមនាវីផ្នែកខាងក្រោយនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រដែលបានបង្កើត COBOL ជាកម្មវិធីកុំព្យូទ័រអាជីវកម្មដំបូងគេដែលងាយស្រួលប្រើ។ អ្នកស្រីបណ្ឌិត ក៏ជាមនុស្សដំបូងគេដែលប្រើពាក្យ "bug" ដើម្បីពិពណ៌នាអំពីបញ្ហានៅក្នុងប្រព័ន្ធកុំព្យូទ័រផងដែរ។
៨/.សឺរ៉ាំងវេជ្ជសាស្រ្ត (Medical Syringe)៖ មុនពេលអ្នកស្រី Letitia Mumford Geer បង្កើតសឺរ៉ាំងចាក់ថ្នាំដោយប្រើដៃតែម្ខាង អ្នកវេជ្ជសាស្ត្របានប្រើសឺរ៉ាំងដែលតម្រូវឲ្យប្រើដៃទាំងពីដើម្បីចាប់កាន់។
៩/. ម៉ាស៊ីនបង្កកការ៉េម (The Ice Cream Maker)៖ អ្នកស្រី Nancy Johnson បានបង្កើតម៉ាស៊ីនបង្កកការ៉េមនៅឆ្នាំ១៩៤៣ ដោយធ្វើប៉ាតង់ត្រឹមត្រូវលើការរចនាដែលនៅតែប្រើរហូតមកដល់បច្ចុប្បន្ន។
១០/. ស្រាបៀរ (Beer)៖ អ្នកស្រី Jane Peyton ជាអ្នកនិពន្ធបានអះអាងថាស្រាបៀរត្រូវបានបង្កើតឡើងដោយស្ត្រីមេសូប៉ូតាមាបុរាណ។ ពួកគេគឺជាមនុស្សដំបូងគេដែលអភិវឌ្ឍ លក់ និងផឹកស្រាបៀរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366