កាលពីពេលថ្មីៗនេះ ប្រទេសថៃបានប្រកាសពិន័យលើជនបរទេស ប្រសិនបើរកឃើញថា ពួកគេលួចការងាររបស់ប្រជាជនខ្លួន និងបានដាក់ចេញនូវការងារចំនួន ២៧ប្រភេទ ទុកសម្រាប់តែពលរដ្ឋថៃប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើ គឺខុសច្បាប់ ចាប់បាននឹងត្រូវពិន័យភ្លាមៗ។ នេះបើយោងតាមការឲ្យដឹងពី Businese Asia ក្នុងខែមេសា ឆ្នាំ២០២៥។
ខាងក្រោមនេះ គឺជាការងារទាំង ២៧ប្រភេទ ដែលប្រទេសថៃហាមឃាត់សម្រាប់ជនបរទេស៖
១/. ការងារផ្នែកច្បាប់
២/. ការងារស្មៀន និងលេខាធិការ
៣/. មគ្គុទេសក៍ទេសចរណ៍
៤/. ភ្នាក់ងារឈ្មួញកណ្តាល
៥/. អ្នកផ្តល់សេវាដោះស្រាយវិវាទ
៦/. អ្នកវាយអក្សរ
៧/. អ្នកដើរលក់របស់កំប៉ិកកំប៉ុក
៨/. ជាងមាស ប្រាក់ និងស្ពាន់
៩/. ជាងចម្លាក់ឈើ
១០/. ម្នាងសិលា
១១/. ជាងចម្លាក់ព្រះពុទ្ធរូប
១២/. អ្នកធ្វើកាំបិទ
១៣/. អ្នកផលិតឧបករណ៍ភ្លេងថៃ
១៤/. ជាងកាត់សក់
១៥/. អ្នកកាត់ត្បូង
១៦/. អ្នកតម្បាញក្រណាត់សូត្រធ្វើដោយដៃ
១៧/. អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
១៨/. អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
១៩/. អ្នកធ្វើតុក្កតាថៃ
២០/. អ្នកតម្បាញក្រណាត់
២១/. អ្នកត្បាញកន្ទេល
២២/. អ្នកធ្វើក្រដាសខ្ចប់
២៣/. អ្នកមូរបារី
២៣/. អ្នកក្រងខ្សែអំបោះ
២៤/. ការងារផលិតស្បែកជើង
២៥/. អ្នកបើកបរដឹកជញ្ជូនសាធារណៈ
២៦/. អ្នកធ្វើការងារខាងដេញថ្លៃ
២៧/. អ្នកធ្វើនីឡូវែរ
គួរជម្រាបផងដែរថា ដើម្បីធ្វើការនៅប្រទេសថៃ ជាទូទៅជនបរទេសត្រូវការទិដ្ឋាការ និងប័ណ្ណការងារសម្រាប់ប្រភេទការងារ ឬសេវាកម្មណាមួយ លុះត្រាតែមានការលើកលែងដែលមានចែងក្នុងច្បាប់។ ប្រសិនបើមានពលករណាត្រូវបានគេរកឃើញថា ធ្វើការដោយគ្មានប័ណ្ណការងារត្រឹមត្រូវ ឬកំពុងធ្វើការងារមានកម្រិត អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០,០០០បាទ (ប្រហែល ១៤៤៨ដុល្លារ)៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook