តម្លៃមាសនៅខ្ពស់ ពលរដ្ឋទូទៅទិញមាសចង់បានផលចំណេញពេលនេះតើល្អឬទេ? តស់មកស្ដាប់ការលើកឡើងរបស់អ្នកជំនាញ
Toeuy HongAPRIL 24 20251.5 K views

 

 នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តម្លៃហាងឆេងមាសប្រែប្រួលខ្លាំងពោលគឺមាសបានបំបែកកំណត់ត្រាតម្លៃថ្មីឡើងដល់ជាង៤០០ដុល្លារក្នុងមួយជីដែលជាតម្លៃខ្ព​ស់មួយមិនធ្លាប់មានពីមុន។ ទន្ទឹមនឹងមាសឡើងថ្លៃដល់តម្លៃខ្ពស់បែបនេះ ពលរដ្ឋជាច្រើនកំពុងចាប់អារម្មណ៍តាមដានហាងឆេងមាសយ៉ាងយកចិត្តទុកដាក់ ហើយបងប្អូនមួយចំនួនក៏មានចម្ងល់ថាតើពួកគាត់ទិញមាសចង់បានចំណេញអំឡុងពេលមាសនៅតម្លៃខ្ពស់បែបនេះជាការល្អឬទេ?

 

ជុំវិញតម្លៃមាសឡើងថ្លៃ លោក ទៀប សីហា នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវទីផ្សារ GFG Investment បានឲ្យដឹងថាតម្លៃមាសអាច​​នឹង​បន្ត​ឡើង​ថ្លៃ ប្រសិនបើ​អាមេរិក និង​ចិន​ឈប់​មាន​បញ្ហា​ពន្ធដារក៏ដោយ។

Rr

លោកបានបន្តទៀតថា តាមពិតទៅមាស​បាន​ឡើង​ថ្លៃ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​​មុន​ពេល​បញ្ហាការដាក់ពន្ធ​រវាងអាមេរិកនិងចិនចាប់​ផ្ដើម​ គ្រាន់តែការដាក់ពន្ធ​បាន​ធ្វើ​ឲ្យ​តម្លៃ​មាសឡើង​កាន់​តែ​លឿន។

 

លោកបានបង្ហើបថាហេតុផលដែលធ្វើឲ្យមាសអាចនឹងកើនឡើងរយៈពេលវែងនោះគឺការចុះខ្សោយនៃប្រាក់ដុល្លារ។ ត្រង់នេះលោកកថា តម្លៃ​មាស​ច្រើន​តែ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ ប្រសិនបើប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ តម្លៃមាសជាធម្មតាឡើងនៅពេលអ្នកទិញវាជាមួយដុល្លារអាមេរិក។ មូលហេតុធំមួយ ធ្វើឲ្យមាសនឹងឡើងថ្លៃ គឺដោយសារមនុស្សបាត់បង់ទំនុកចិត្តលើប្រាក់ដុល្លារអាមេរិកខណៈរដ្ឋាភិបាលអាមេរិកបានខ្ចីលុយយ៉ាងច្រើនជាង៣៧ពាន់ពាន់លានដុល្លារ។

 

សម្រាប់ហេតុផលទាំងអស់នេះធ្វើឲ្យប្រាក់ដុល្លារអាមេរិកទំនងជាបន្តធ្លាក់ចុះ ហើយតម្លៃមាសទំនងជានឹងបន្តកើនឡើងបើធៀបនឹងប្រាក់ដុល្លារអាមេរិក។ និន្នាការ​នេះ​ទើប​តែ​ចាប់​ផ្តើម ហើយ​មាស​អាចនឹងកាន់តែឡើងថ្លៃ។

 

បើពលរដ្ឋទូទៅចង់ទិញមាសដើម្បីយកផលចំណេញអំឡុងពេលមាសស្ថិតនៅតម្លៃខ្ពស់តើជាការល្អទេ?

 

ទាក់ទងនឹងសំ​ណួរខាងលើ លោក ទៀប សីហាបានលើកឡើងថា វានៅតែជាគំនិតល្អក្នុងការទិញមាសឥឡូវនេះព្រោះវាអាចជួយការពារប្រាក់របស់អ្នក ប្រសិនបើប្រាក់ដុល្លារអាមេរិកបាត់បង់តម្លៃ។ ពិភពលោកអាចនឹងត្រលប់ទៅប្រើមាសដើម្បីទ្រទ្រង់លុយក្រដាស ព្រោះមាសរក្សាតម្លៃរបស់វាបានល្អជាង។ លុយក្រដាសបាត់បង់តម្លៃតាមពេលវេលាដោយសារតែអតិផរណាកើនឡើង។ វាមិនមែនជាវិធីដ៏ល្អក្នុងការរក្សាទុកទ្រព្យសម្បត្តិនោះទេ។

 

លោកបន្ថែមទៀតថាវាជាគំនិតល្អណាស់សម្រាប់មនុស្សក្នុងការដាក់ប្រាក់មួយចំនួនរបស់ពួកគេទៅក្នុងរបស់ដែលពិតប្រាកដ ហើយមិនអាស្រ័យលើការសន្យារបស់បុគ្គល ឬក្រុមហ៊ុនណាមួយ។ មាស​គឺ​ជា​វត្ថុ​ដ៏​ល្អ​បំផុត​មួយ​ក្នុងការទិញទុក។

 

សម្រាប់បងប្អូនចង់ស្វែងយល់នឹងចាប់ឱកាសវិនិយោគលើហាងឆេងមាសអន្តរជាតិអាចធ្វើការសិក្សាស្រាវជ្រាវជាពិសេសអាចទាក់ទងក្រុមហ៊ុន GFG Investment ដើម្បីទទួលបានការប្រឹក្សាបន្ថែមពីការវិនិយោគលើហាងឆេងមាស៕

Gmb

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia