មិនថាអ្នកជាអ្នកធ្វើការ អ្នករកស៊ី មន្រ្តីរាជការ ឬប្រជាជនសាមញ្ញធម្មតានោះទេគឺសុទ្ធតែអាចទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដាបានព្រោះធនាគារ អេស៊ីលីដាបានឡើងផ្សារមូលបត្រកម្ពុជាដែលជាផ្សារហ៊ុនខ្មែរលក់ភាគហ៊ុនជាសាធារណៈដូច្នេះប្រជាជនទូទៅសុទ្ធតែអាចទិញហ៊ុន អេស៊ីលីដាក្លាយជាម្ចាស់ធនាគារ អេស៊ីលីដាបានទាំងអស់គ្នា។
ធនាគារ អេស៊ីលីដានឹងធ្វើការចែកភាគលាភនៅអំឡុងខែឧសភាឆ្នាំ២០២៥នេះ ហើយបងប្អូនក៏អាចវិនិយោគទិញហ៊ុន ធនាគារ អេសស៊ីលីដាដើម្បីទទួលបានភាគលាភដែលជាចំណូលអកម្មហើយក៏ជាចំណូលរយៈពេលវែងផងដែរ។
បច្ចុប្បន្នតម្លៃភាគហ៊ុន ធនាគារ អេស៊ីលីដានៅលើផ្សារហ៊ុនមានតម្លៃ៧,០៦០រៀលក្នុងមួយហ៊ុន ចំណែកភាគលាភដែលធនាគារ អេស៊ីលីដានឹងចែកទៅម្ចាស់ភាគហ៊ុនគឺ២២៧រៀលក្នុងមួយ។ ដូច្នេះបើអ្នកទិញហ៊ុន អេស៊ីលីដាពីឥឡូវអ្នកនឹងទទួលបានភាគលាភដែលជាប្រាក់ចំណេញគឺ២២៧រៀលក្នុង១ហ៊ុន បើគិតជាភាគរយគឺអ្នកចំណេញបានប្រមាណជា៣%។
ធនាគារ អេស៊ីលីដា ចែកភាគលាភអំឡុងខែឧសភាឆ្នាំ២០២៥នេះ ហើយបើចង់ទិញហ៊ុន អេស៊ីលីដាយកភាគលាភ អ្នកត្រូវទិញត្រឹមថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥។ បើទិញក្រោយថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥ អ្នកនឹងមិនទទួលបានភាគលាភអំឡុងខែឧសភាឡើយ។
គួរបញ្ជាក់ផងដែរថាទិញហ៊ុនអេស៊ីលីដាគឺបងប្អូនត្រូវទិញនៅលើផ្សារហ៊ុនដែលជាការវិនិយោគលើផ្សារហ៊ុន ហើយគ្រប់ការវិនិយោគទាំងអស់គឺសុទ្ធតែមានហានិភ័យ។ ដូច្នេះមុននឹងបងប្អូនវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុន ធនាគារ អេស៊ីលីដា បងប្អូនត្រូវសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនជាមុនសិន ដើម្បីចៀសវាងដាក់លុយវិនិយោគទៅខកបំណង អាចកប់លុយ ឬជួបបញ្ហាលុយដូចជាត្រូវការលុយបន្ទាប់ក៏លក់ហ៊ុនទាំងខាតដើម្បីបានលុយដោះស្រាយបញ្ហាបន្ទាន់ជាលទ្ធផលអ្នកអាចខាតបង់លុយ។
ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដូច្នេះពួកគាត់មិនដឹងវិនិយោគលើផ្សារហ៊ុនទិញហ៊ុន ធនាគារ អេស៊ីលីដានិងភាគាហ៊ុនផ្សេងទៀតទិញតាមណា ឬចាប់ផ្ដើមវិនិយោគដោយរបៀបណានោះទេ។ ដូច្នេះបើចង់ដឹងកាន់តែច្បាស់ទាក់ទងនឹងការវិនិយោគលើផ្សារ ហ៊ុនទិញហ៊ុន អេស៊ីលីដានិងហ៊ុនផ្សេងៗទៀតអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong