កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារចំនួន ៧ ទាក់ទងនឹងកិច្ចសហប្រតិបត្ដិការលើវិស័យសំខាន់ៗជាច្រើន
Bunthoeun KoemAPRIL 24 202598 views

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រថៃថៃ និង ស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល ២ ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

 

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ លោកជំទាវនាយករដ្ឋមន្ត្រី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជំនួប សម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហា រដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

492394875 679969368168901 603686891203308726 N

 

អ្វីដែលចាប់អារម្មណ៍ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំរបស់ព្រះរាជាណាចក្រថៃនេះ គឺភាគីកម្ពុជានិងថៃ ក៏បានធ្វើការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៧ រួមមាន៖

 

១. កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្មរវាងប្រទេស ទាំងពីរ

២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

៣. អនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន

៤. កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណង់អ៊ាន)

៥. កិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពាន ព្រំដែន (ផ្សារព្រំ-បានផាកាត)

៦. កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធលទ្ធភាពលើ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) និង

៧. លិខិតប្តូរសារស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ៕

 

492032396 679969584835546 7282773877817764961 N

492403948 679969504835554 2391811270901427525 N

493029983 679969558168882 8760067843207847467 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia