ត្រៀមចូលខែក្តៅ! ថៃនឹងជួបព្យុះរដូវក្តៅ ដោយក្រុងបាងកកនិងខេត្តមួយចំនួន  នឹងរងគ្រោះទឹកជំនន់
Ping Chou EngMARCH 7 2025280 views

ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមីនា នាយកដ្ឋានឧតុនិយមថៃបាន ព្យាករណ៍ថាអាកាសធាតុក្នុងប្រទេសថៃនឹងជួបព្យុះរដូវក្តៅ ដែលនឹងធ្វើឱ្យមានភ្លៀង ខ្យល់ ផ្គររន្ទះ ខ្យល់កន្រ្តាក់ និងទឹកជំនន់អាច​នឹងវាយប្រហារលើទីក្រុងបាងកកនិងតំបន់ខេត្តមួយចំនួនក្នុងប្រទេស។

 

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានឱ្យដឹងថាតំបន់ដែលនឹងងាយរងគ្រោះបំផុតពីទឹកជំនន់រួមមាន ភាគឦសាន ភាគកណ្តាល (រួមទាំងទីក្រុងបាងកក) និងភាគបូព៌ា។

 

លក្ខខណ្ឌអាកាសធាតុ នាំឱ្យកើតមានព្យុះរដូវក្តៅនេះគឺបណ្តាលមកពី ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម និងម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិនលាតសន្ធឹងចូលទៅភាគឦសាន និងសមុទ្រចិនខាងត្បូង បុកជាមួយនឹងស្ថានភាពក្តៅខ្លាំង ដែលកំពុងកើតមាននៅភាគខាងជើងប្រទេសថៃធ្វើឱ្យក្តៅហើយសើម ។ 

 

ក្នុងនោះនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានណែនាំគោលការណ៍សុវត្ថិភាពដល់ប្រជាពលរដ្ឋដើម្បីត្រៀមទប់ទល់នឹងព្យុះរដូវក្តៅ ពិសេសត្រូវការរាយការណ៍អំពីទឹកជំនន់នៅតំបន់ខ្លួនឱ្យបានច្បាស់លាស់ និងតាមដានការព្យាករណ៍អាកាសធាតុ នៅលើគេហទំព័រ TMD របស់នាយកដ្ឋានឧតុនិយមជាប្រចាំ៕

 

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia